បើទោះបីក្រុមបឹងកេតមិនបានឈ្នះពាន ប៉ុន្តែកីឡាករពីររូបរបស់ពួកគេបានឈ្នះពាន...

ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី16 ឆ្នាំ2022 នេះ បានបញ្ចប់ទៅជាស្ថាពរហើយ កាលពីល្ងាចម្សិលមិញ ដោយក្រុមបាល់ទាត់វិសាខាគឺជាម្ចាស់ជើងឯក ស្របពេលដែលក្រុមបឹងកេតអង្គរ បានត្រឹមជើងឯករង ក្រោយពីធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល 120 នាទី ដែលបញ្ចប់ទៅក្នុងលទ្ធផល វិសាខា 4 បឹងកេត 3។



បើទោះបីក្រុមបឹងកេតមិនបានឈ្នះពានក៏ពិតមែន ប៉ុន្តែកីឡាករពីររូបរបស់ពួកគេបានឈ្នះពាន គឺកីឡាករ សៀង ចន្ធា ជាប់ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ នឹងកីឡាករ ម៉ាត់ ណូរុន ជាប់ជាកីឡាករល្អជាងគេ ខណៈដែលខាងក្រុមវិសាខាវិញ គឺអ្នកចាំទី កែវ សុខសិលា ជាប់ជាកីឡាករអ្នកចាំទីល្អជាងគេ នឹងលោកគ្រូ មាស ចាន់ណា ជាប់ជាគ្រូបង្វឹកល្អជាងគេ ប្រចាំពានរង្វាន់នេះផងដែរ។

Related