* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Ronaldo អាចនឹងវិលត្រឡប់មក EPL វិញ ប្រសិនបើ Newcastle បានលេង UCL...
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ Marca បានចុះផ្សាយថាតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានដាក់លក្ខខណ្ឌមួយក្នុងកិច្ចសន្យាជាមួយក្លិបថ្មីរបស់គេ Al-Nassr ក្នុងការដែលអាចលេងឱ្យក្រុម Newcastle United នៃក្របខណ្ឌ Premier League បាន ប្រសិនបើ Newcastle បានលេងនៅក្របខណ្ឌ Champions League នៅរដូវកាលក្រោយ។ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំសញ្ជាតិព័រទុយហ្គាល់រូបនេះ ទើបតែបានចុះកុងត្រាចូលរួមជាមួយក្លឹបយក្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត Al-Nassr កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដោយទទួលបានប្រាក់ពលកម្ម 173 លានផោនក្នុងមួយឆ្នាំ។
Cristiano Ronaldo ក្រោយពីបានផ្លាស់ទៅកាន់ក្លឹបអារ៉ាប៊ីសាអូឌីតនេះ រូបគេត្រូវបានអ្នកគាំទ្របាល់ទាត់មួយចំនួនរិះគន់យ៉ាងខ្លាំង ថាមិនត្រូវនឹងពាក្យដែលរូបគេបាននិយាយកាលពីមុន។ ដែលបាននិយាយថារូបគេនឹងព្យួរស្បែកជើងរបស់គេជាមួយនឹងក្រុមកម្រិតខ្ពស់ ហើយចង់លេងក្នុងពានរង្វាន់អឺរ៉ុប UCL ជាប្រចាំ។
យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអេស្បាញ Marca បានចុះផ្សាយយ៉ាងដូច្នេះថា Ronaldo នៅមិនទាន់បោះបង់ការចង់លេងនៅក្នុងពានរង្វាន់ Champions League នៅឡើយនោះទេ។ ដោយសារតែរូបគេមានលក្ខខណ្ឌពិសេសក្នុងការផ្លាស់ទៅ Newcastle ក្នុងលក្ខខ័ណ្ឌខ្ចីជើង ប្រសិនបើក្រុម Newcastle បានលេងនៅ Champions League នៅរដូវកាលក្រោយ។
គួរបញ្ជាក់ថា Newcastle ក្រោមការដឹកនាំរបស់លោកគ្រូ Eddie Howe បច្ចុប្បន្នកំពុងតែឈរនៅចំណាត់ថ្នាក់លេខ 3 ក្នុងតារាង Premier League។ ខណៈដែល Newcastle ក៏ត្រូវបានគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (PIF) ផងដែរ។

