* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United មួយរូបត្រៀមផ្លាស់មកប្រកបអាជីពនៅតំបន់អាសុី...
បើយោងតាមសារព័ត៌មាន Foot Mercato បានចុះផ្សាយអតីតខ្សែបម្រើក្រុម Southampton, Manchester United នឹង Everton គឺកីឡាករ Morgan Schneiderlin គ្រោងនឹងចាកចេញពីក្រុមបារាំង OGC Nice ហើយផ្លាស់មកប្រកបអាជីពនៅទ្វីបអាសុីរបស់យើង ដោយចូលរួមជាមួយក្រុមនៅលីគកំពូលប្រទេសអូស្រ្តាលី Western Sydney Wanderers ដោយគ្មានតម្លៃខ្លួន។
ខណៈដែលកុងត្រារបស់អតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំងវ័យ 33 ឆ្នាំរូបនេះ នឹងផុតសុពលភាពជាមួយក្រុម OGC Nice នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ 2023 នេះ។
រដូវកាល 2022/23 នេះ Schneiderlin មិនបានចូលលេងឲ្យក្រុម OGC Nice បានសូម្បីតែមួយប្រកួតឡើយ ស្របពេលដែលរូបគេបានផ្លាស់មកចូលរួមជាមួយក្រុម OGC Nice កាលពីពាក់កណ្ដាលឆ្នាំ 2020 ពីក្រុម Everton។ ដោយបង្ហាញខ្លួនសរុបបាន 59 ប្រកួត នឹងមិនអាចរកគ្រាប់បាល់បានសូម្បីតែមួយគ្រាប់។
ក្រុម Western Sydney Wanderers បច្ចុប្បន្ននេះកំពុងតែស្ថិតនៅលេខរៀងទី 3 នៃតារាងក្របខណ្ឌ A-League Men ឬ លីគកំពូលអូស្ត្រាលី។

