* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ចូលរួមជាមួយក្លឹបថ្មីទើបតែបាន 4 ខែ ឥឡូវនេះ Isco ត្រូវបានក្លឹបប្រកាសបញ្ចប់កិច្ចសន្យា...
Isco អតីតតារាឆ្នើមអេស្ប៉ាញដែលធ្លាប់ជួយអោយ Real Madrid ឈ្នះពាន UEFA Champions League 5 សម័យកាលនោះ។ ពេលនេះស្រាប់តែត្រូវបានក្លឹប Sevilla ប្រកាសពីការបញ្ចប់កិច្ចសន្យារបស់គេមុនកាលកំណត់។ ក្រោយពីអតីតតារាឆ្នើមអេស្ប៉ាញរូបនេះ ទើបតែផ្លាស់ចេញពី Real Madrid ទៅចូលរួមជាមួយពួកគេកាលពីថ្ងៃទី07 ខែសីហា ឆ្នាំ 2022 នេះ។
ខណៈដែល Isco ត្រូវបានគេដឹងថាមានជម្លោះជាមួយនាយកក្លឹបលោក Monchi ដែលបណ្តាលឱ្យ Isco ហ្វឹកហាត់ដាច់ដោយឡែកពីគេមុនការប្រកួត World Cup 2022 នេះ។ ហើយចុងក្រោយក្លឹប Sevilla ក៏បានសម្រេចបញ្ចប់កិច្ចសន្យារបស់ Isco មុនកាលកំណត់តែម្ដងទៅ។ គួរបញ្ជាក់ថាកិច្ចសន្យារបស់ Isco ជាមួយក្លឹប Sevilla គឺមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2024 ឯណោះ។ ខណៈដែល Isco បង្ហាញខ្លួនអោយ Sevilla បាន 19 ប្រកួតទាត់បញ្ចូលទីបាន 1 គ្រាប់ នឹង assists បាន 3 លើកពីគ្រប់កម្មវិធីទាំងអស់។
