* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករបាល់ទាត់អាជីពនៅលីគកំពូលប៉ាឡេស្ទីនម្នាក់ ត្រូវបានកងកម្លាំងអ៊ីស្រាអែលបាញ់សម្លាប់...
ការវាយឆ្មក់របស់ទាហានអ៊ីស្រាអែលនៅក្នុងទីក្រុង Nablus ភាគខាងជើងនៃ West Bank បានបណ្តាលឱ្យកីឡាករបាល់ទាត់អាជីពនៅលីគកំពូលប្រទេសប៉ាឡេស្ទីនម្នាក់បានបាត់បងជីវិត នឹងមនុស្ស 24 នាក់ផ្សេងទៀតបានរងរបួស។Ahmad Atef Daraghama កីឡាករសញ្ជាតិប៉ាឡេស្ទីនវ័យ 23 ឆ្នាំ ដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់ទាហានអ៊ីស្រាអែលនោះ បច្ចុប្បន្នកំពុងតែលេងអោយក្លឹបបាល់ទាត់ Thaqafi Tulkarm ដែលជាក្លឹបនៅក្នុងលីគកំពូលប្រទេសប៉ាឡេស្ទីន West Bank Premier League។
គួរបញ្ជាក់ថារដូវកាល 2022/23 នេះ Ahmad Atef Daraghama គឺជាកីឡាករដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេនៅក្នុងលីគកំពូលប្រទេសប៉ាឡេស្ទីនផ្ទាល់តែម្ដង ពោលគឺរកបាន 6 គ្រាប់។
