ម្សិលមិញបារាំងបាត់បង់ពាន World Cup ស្រាប់តែថ្ងៃនេះខ្សែប្រយុទ្ធរបស់ពួកគេម្នាក់ប្រកាសចូលនិវត្តន៍...

យប់ម្សិលមិញជាថ្ងៃដែលក្រុមជម្រើសជាតិបារាំងខកចិត្តខ្លាំងបំផុត ដោយសារតែពួកគេបានរបូតពាន FIFA World Cup ទៅអោយអាហ្សង់ទីន។  ក្រោយពីពួកគេបានភ្លាត់ចាញ់អាហ្សង់ទីននៅវគ្គកាត់សេចក្ដីប៉េណាល់ទី 4-2 នឹងមិនអាចការពារតំណែងជើងឯក World Cup ដូចអុីតាលី នឹងប្រេសុីលធ្លាប់ធ្វើបាន។

May be an image of 1 person
May be an image of 6 people, stadium and grass
ស្រាប់តែនៅថ្ងៃនេះកំពូលខ្សែប្រយុទ្ធរបស់ពួកគេម្នាក់គឺកីឡាករ Karim Benzema ដែលមានវ័យ 35 ឆ្នាំបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិភ្លាមៗតែម្ដង។ 

គួរបញ្ជាក់ថា Karim Benzema បង្ហាញខ្លួនអោយក្រុមជម្រើសជាតិបារាំងបានចំនួន 97 ប្រកួត នឹងទាត់បញ្ចូលទីបាន 37 គ្រាប់។  ហើយរូបគេជាប់ជម្រើសជាតិបារាំងតាំងពីឆ្នាំ 2007 ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះមិនបានលេងឱ្យក្រុមជម្រើសជាតិបារាំងអស់រយៈពេលជិត 6 ឆ្នាំ បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវដែលពាក់ព័ន្ធ នឹងអតីតមិត្តរួមក្រុម Mathieu Valbuena ប៉ុន្តែបានត្រលប់មកចូលរួមក្រុមវិញកាលពីពានរង្វាន់ Euro 2020 ។
Benzema misses penalty in France return following six-year absence |  Goal.com
ខណៈដែល Benzema ធ្លាប់ឈ្នះពានតែមួយលើកអោយគត់ ជាមួយក្រុមជម្រើសជាតិបារាំងនោះគឺពានរង្វាន់ UEFA Nations League ឆ្នាំ 2021។

UEFA Nations League A 2020-2021. All Goals. - YouTube

Related