* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អតីតតារាជើងស៊ុតប្រេសុីលម្នាក់ចង់ឃើញ Messi លើកពាន World Cup 2022 នេះ...

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលលោក Ronaldo បានបង្ហើបថា៖ "លោកមិនចាប់អារម្មណ៍ នឹងទម្រង់លេងរបស់អាហ្សង់ទីននៅ World Cup 2022 នោះទេ ប៉ុន្តែលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអបអរសាទរ Lionel Messi ប្រសិនបើតារាឆ្នើមអាហ្សង់ទីនរូបនេះបានឈ្នះពានរង្វាន់ FIFA World Cup ដូចដែលលោកបានរំពឹងទុក"។
Ronaldo ដែលជាម្ចាស់ជើងឯកពិភពលោក 2 សម័យកាល (1994 និង 2002) បាននិយាយពីការសំដែងរបស់គូប្រជែងក្នុងទ្វីបរបស់គាត់ថា៖ “គាត់មិនចាប់អារម្មណ៍នឹងការសម្តែងរបស់កូនក្រុមលោក Lionel Scaloni នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី គាត់នឹងសប្បាយចិត្តសម្រាប់ Messi ប្រសិនបើម្ចាស់ពានរង្វាន់ Ballon d'Or 7 សម័យរូបនេះ បញ្ចប់អាជីពជាមួយនឹងជើងឯកពិភពលោក បន្ទាប់ពីគាត់បានឈ្នះពាន Copa America តែមួយលើកកាលពីឆ្នាំមុន”។
Ronaldo បានប្រាប់ Mundo Deportivo កាលពីខែធ្នូថា៖ "ខ្ញុំសប្បាយចិត្តប្រសិនបើ Messi ឈ្នះ World Cup ខ្ញុំមិនអាចមិនសប្បាយចិត្តដូចកីឡាករប្រេស៊ីលដទៃទៀតនោះទេ ប៉ុន្តែពួកយើងទាំងអស់គ្នាគួរតែទទួលយកវា"។

ខណៈដែលការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងអាហ្សង់ទីននឹងក្រូអាត នឹងឈានចូលមកដល់នៅវេលាម៉ោង 2:00 រំលងអាធ្រាត្រយប់នេះហើយ។
