លោក Steven Gerrard ពិចារណាចូលកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប៉ូឡូញ...

អតីតប្រធានក្រុមហង្សក្រហម Liverpool លោក Steven Gerrard ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងតែពិចារណា លើសំណើរចូលកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសប៉ូឡូញ ជំនួសគ្រូចាស់លោក Czesław Michniewicz ដែលត្រូវបានសហព័ន្ធបាល់ទាត់ប៉ូឡូញមិនបន្តកុងត្រាថ្មីអោយ ក្រោយពីប៉ូឡូញបានចាញ់បារាំង 3-1 ក្នុងវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup Qatar 2022 កន្លងទៅថ្មីៗនេះ។ 

Aston Villa release brief statement as Steven Gerrard sacked after  four-match winless run
Czesław Michniewicz planuje drogi zakup. Już się rozgląda! - Przegląd  Sportowy
France 3-1 Poland: Goals and highlights - World Cup 2022គួរបញ្ជាក់ថា​ Gerrard បានគ្មានការងារធ្វើចាប់តាំងពីរូបលោកត្រូវបានក្រុម Aston Villa បញ្ចប់តួនាទីកាលពីខែតុលាឆ្នាំមុន បន្ទាប់ពីលោកបានដឹកនាំក្រុម Aston Villa ចាប់ផ្ដើមរដូវកាល 2022/23 នេះមិនបានល្អទាល់តែសោះនោះ។

ខណៈដែលសារព័ត៌មានប៉ូឡូញ Meczyki បានអះអាងថាសហព័ន្ធបាល់ទាត់ប៉ូឡូញបានទាក់ទងទៅលោក Steven Gerrard កាលពីប៉ុន្មានថ្ងៃមុន អំពីលទ្ធភាពចូលកាន់តំណែងជាគ្រូថ្មីរបស់ពួកគេ។ ស្របពេលដែល Gerrard ក៏ត្រូវបានគេរាយការណ៍ថាកំពុងតែពិចារណាលើការផ្តល់ជូនមួយនេះផងដែរ។

Steven Gerrard sacked as Aston Villa manager following dismal 3-0 defeat to  Fulham | Goal.com South Africa

 

Related