* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បារាំងមិនដែលមានប្រវត្តិធ្លាប់ឈ្នះម៉ារ៉ុកពីមុនមកនោះទេ មុនជួបគ្នានៅ World Cup 2022 យប់នេះ...
ក្រុមការពារតំណែងជើងឯកមាន់គកបារាំង នឹងត្រូវតទល់ជាមួយក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Al Bayt នាវេលាម៉ោង 2:00 នាទីរំលងអាធ្រាត្រយប់នេះ ម៉ោងនៅកម្ពុជាយើង។
បើនិយាយអំពីការជួបគ្នាវិញ ក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ ធ្លាប់ជួបគ្នាបានតែ 1 លើកអោយគត់ ដែលជាការប្រកួតមិត្តភាពកាលពីឆ្នាំ 2007 ពេលនោះលទ្ធផលគឺស្មើគ្នា 2-2។

ក្រុមជម្រើសជាតិបារាំងការដែលឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ 2022 នេះគឺជាការឡើងមកដល់វគ្គនេះជាលើកទី7 ហើយសម្រាប់ពួកគេ (1958, 1982, 1986, 1998, 2006, 2018 នឹង 2022)។ ខណៈដែលពួកគេធ្លាប់បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្របានចំនួន 3 លើក(1998, 2006 នឹង 2018) ហើយក៏បានឈ្នះជើងឯកចំនួន 2 លើកគឺឆ្នាំ 1998 នឹង 2018។
ចំណែកក្រុមជម្រើសជាតិម៉ារ៉ុកវិញ World Cup ឆ្នាំ 2022 នេះគឺជាការបង្ហាញវត្តមានបានល្អបំផុតហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេក្នុងពានរង្វាន់ World Cup នេះ។ ដោយពួកគេអាចឈានមកដល់វគ្គ 8 ក្រុមចុងក្រោយជាលើកដំបូង នឹងអាចឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងផងដែរ។ ហើយ World Cup ឆ្នាំ 2022 គឺជាការបង្ហាញវត្តមានលើកទី6 សម្រាប់ម៉ារ៉ុក ខណៈដែលពួកគេអាចឈានទៅដល់វគ្គ Knockout stage បានចំនួនពីរលើក៖
▪️ World Cup ឆ្នាំ 1986 ឈានទៅដល់វគ្គ 16 ក្រុមចុងក្រោយ ប៉ុន្តែធ្លាក់ត្រឹមវគ្គនេះ។

▪️ ខណៈដែល World Cup ឆ្នាំ 2022 នេះ កំពុងតែស្ថិតក្នុងដំណើរឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ...

បញ្ជីឈ្មោះកីឡាករបារាំងដែលរំពឹងថានឹងចូលលេងក្នុងជម្រើស 11 នាក់ដំបូងទលនឹងម៉ារ៉ុក៖
ទម្រង់លេង (4-2-3-1): Hugo Lloris, Jules Koundé, Raphael Varane, Dayot Upamecano, Theo Hernandez, Tchouaméni, Adrien Rabiot, Ousmane Dembele, Antoine Griezmann, Kylian Mbappe, Olivier Giroud
បញ្ជីឈ្មោះកីឡាករម៉ារ៉ុកដែលរំពឹងថានឹងចូលលេងក្នុងជម្រើស 11 នាក់ដំបូងទលនឹងបារាំង៖
ទម្រង់លេង (4-3-3): Yassine Bounou, Achraf Hakimi, Yawad Il Yamiq, Achraf Dari, Nusser Mazraoui, Azzedine Ounahi, Sofiane Amrabat, Selim Amallah, Hakim Ziyech, Youssef N-Nasiri, Sofiane Boufal