គ្រូកូរ៉េខាងត្បូងក្លាយជាគ្រូបង្វឹកទី3 ដែលបានប្រកាសលាលែងពីតំណែងក្រោយចប់ World Cup ភ្លាមៗ...

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ 53 ឆ្នាំគឺលោក Paulo Bento បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងភ្លាមៗ។ ក្រោយពីក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានជ្រុះចេញពីពានរង្វាន់ FIFA World Cup Qatar 2022 ត្រឹមវគ្គ 16 ក្រុមចុងក្រោយ។ បន្ទាប់ពីកូរ៉េខាងត្បូងបានចាញ់ក្រុមគីឡូធ្ងន់ប្រេសុីលក្នុងលទ្ធផល 4-1 កាលពីយប់មិញនេះ។

Paulo Bento steps down as South Korea coach after World Cup exit | Inquirer  Sports
 

លោកគ្រូ Paulo Bento បាននិយាយថា៖ "ពួកយើងត្រូវតែគិតអំពីអនាគត ហើយវានឹងមិននៅជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងនោះទេ។  ខ្ញុំទើបតែបានប្រកាសទៅកាន់កីឡាករ និងប្រធានសហព័ន្ធកូរ៉េខាងត្បូង ហើយនេះគឺជាការសម្រេចចិត្តដែលខ្ញុំបានធ្វើរួចហើយតាំងពីខែកញ្ញា"។

ហើយលោកបានបន្ថែមទៀតថា៖ "ថ្ងៃនេះខ្ញុំបានបញ្ជាក់ហើយ ខ្ញុំសូមអរគុណពួកគេសម្រាប់អ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ។  ពួក​គេ​បាន​ផ្តល់​អស់​ពី​សមត្ថភាព​របស់​ពួក​គេ ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយ និង​មាន​មោទនភាព​ជា​ខ្លាំង​ដែល​បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ"។

S. Korea coach not fixing what's not broken ahead of World Cup qualifier
 

គួរបញ្ជាក់ថាបុរសវ័យ 53 ឆ្នាំសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងកាលពីខែសីហា ឆ្នាំ2018។  ខណៈដែលលោកគ្រូ Paulo Bento របស់កូរ៉េខាងត្បូងបានក្លាយជាគ្រូបង្វឹកទី3 បន្ទាប់ពីគ្រូក្រុមជម្រើសជាតិម៉ិកស៊ិកលោក Gerardo Martino នឹងគ្រូក្រុមជម្រើសជាតិបែលហ្សិកលោក Roberto Martínez ដែលបានប្រកាសលាលែងពីតំណែងភ្លាមៗ ក្រោយពីក្រុមរបស់ខ្លួនចប់ភារកិច្ចនៅក្នុងពានរង្វាន់ FIFA World Cup Qatar 2022 នេះ។

Explained: Why Mexico got rid of Gerardo 'Tata' Martino immediately after  World Cup elimination | Goal.com
Roberto Martinez exclusive: Belgium's Euro 2020 progress as Lukaku stars,  De Bruyne, Hazard return

Related