* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ប្រធាន CAF និយាយថា៖ ប្រទេសក្នុងតំបន់អាហ្វ្រិកទាំងអស់គួរតែរៀនសូត្រពីម៉ារ៉ុក...
ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិកលោក Patrice Motsepe បានធ្វើការកោតសរសើរជាខ្លាំងទៅដល់សមិទ្ធផល ដែលក្រុមជម្រើសជាតិម៉ារ៉ុកសម្រេចបាននៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះ បន្ទាប់ពីម៉ារ៉ុកទទួលបានចំណាត់ថ្នាក់លេខ 4 នៅក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតនៅក្នុងពិភពបាល់ទាត់មួយនេះ។ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺក្រុមជម្រើសជាតិម៉ារ៉ុកអាចយកឈ្នះក្រុមខ្លាំងៗជាច្រើនដូចជា យកឈ្នះបែលហ្សិក 2-0 ទំលាក់អេស្ប៉ាញនៅក្នុងវគ្គ 16 ក្រុមចុងក្រោយ នឹងបន្តទំលាក់ព័រទុយហ្គាល់នៅក្នុងវគ្គ 8 ក្រុមចុងក្រោយ ហើយក៏បានក្លាយជាក្រុមមកពីតំបន់អាហ្វ្រិកដំបូងគេ ដែលអាចឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់ FIFA World Cup ផងដែរ។
ហើយលោក Patrice Motsepe បានអំពាវនាវឱ្យបណ្ដាប្រទេសក្នុងតំបន់អាហ្រ្វិកផ្សេងទៀត គួរតែរៀនសូត្រពីក្រុមដែលស្ថិតក្នុងតំបន់អាហ្វ្រិកខាងជើងមួយនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធនៅទីក្រុង Johannesburg នាប្រទេសអាព្រិចខាងត្បូង លោក Motsepe បានអះអាងថា ការសាងប្រវត្តិសាស្ត្ររបស់ម៉ារ៉ុកក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 សម្រាប់ក្រុមមកពីតំបន់អាហ្រ្វិក គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ។
ដោយលោកបានបន្ថែមទៀតថា៖ "បណ្តាប្រទេសនៅតំបន់អាហ្វ្រិកទាំងអស់ គួរតែរៀនសូត្រពីក្រុមជម្រើសជាតិម៉ារ៉ុកអោយបានច្រើន ដូចជារដ្ឋាភិបាល និងសមាគមបាល់ទាត់គឺគួតែសហការគ្នាដើម្បីអភិវឌ្ឍបាល់ទាត់ ជាពិសេសគឺការផ្ដោតជាខ្លាំងលើយុវជនតែម្ដង"។
