ហេតុអ្វីបានជា FIFA ជ្រើសរើសអាជ្ញាកណ្តាលរូបនេះ កាត់សេចក្ដីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022...

ការប្រកួតពានរង្វាន់ FIFA World Cup Qatar 2022 បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុមការពារតំណែងជើងឯកបារាំងប៉ះក្រុមពពកសអាហ្សង់ទីន។ ខណៈដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី18 ចុងសប្ដាហ៍នេះ នាវេលាម៉ោង 10:00 យប់ម៉ោងនៅប្រទេសកម្ពុជាយើង។

ស្របពេលដែលអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន FIFA World Cup ឆ្នាំ 2022 រវាងបារាំង នឹងអាហ្សង់ទីន គឺលោក Szymon Marciniak សញ្ជាតិប៉ូឡូញ។

Who is World Cup final referee Szymon Marciniak? League, background and  experiences from key FIFA appointment | Goal.com
តើ​លោក Szymon Marciniak ជា​នរណា​ ដែល​ជា​អាជ្ញាកណ្តាល​ជ្រើសរើស​សម្រាប់​ការ​ប្រកួត World Cup 2022 វគ្គ​ផ្តាច់ព្រ័ត្រ តោះ​មក​ស្គាល់​គាត់​អោយកាន់​តែ​ច្បាស់ទាំងអស់គ្នា៖

លោក Szymon Marciniak កើតនៅថ្ងៃទី7 ខែមករា ឆ្នាំ 1981 មានអាយុ 41 ឆ្នាំ រូបលោកបានក្លាយជាអាជ្ញាកណ្តាលរបស់ FIFA ក្នុងឆ្នាំ 2013 បន្ទាប់ពីបម្រើការនៅក្នុងក្របខ័ណ្ឌលីគកំពូលរបស់ប្រទេសប៉ូឡូញតាំងពីឆ្នាំ 2009។

ខណៈដែលក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះលោក Szymon Marciniak បានកាត់សេចក្ដីក្នុងការប្រកួតបានចំនួន 2 ប្រកួតមកហើយដោយរួមមាន៖

▪️ ការប្រកួតទី1 បារាំង ប៉ះ ដាណឺម៉ាក វគ្គចែកពូលកាលពីថ្ងៃទី26 ខែវិច្ឆិកា។

MŚ 2022. Szymon Marciniak zagwiżdże Leo Messiemu. Polak poprowadzi mecz 1/8  finału Argentyna - Australia | Gol24

▪️ ការប្រកួតទី2 អាហ្សង់ទីន ប៉ះ អូស្ត្រាលី វគ្គ 16 ក្រុមចុងក្រោយកាលពីថ្ងៃទី​3 ខែធ្នូ។

Who is Szymon Marciniak, referee assigned to Argentina vs France World Cup  final? | Sporting News Australia

ហើយក្នុងការប្រកួតទាំងពីរប្រកួតដែលលោក Szymon Marciniak កាត់សេចក្ដីនោះ គឺលោកចាយកាតលឿងសរុបអស់ 5 កាត នឹងមិនមានកាតក្រហមនោះទេ។

Szymon Marciniak named referee for FIFA World Cup final between Argentina  and France - Sportstar
បើនិយាយអំពីបទពិសោធន៍កាត់សេចក្ដីរបស់លោកអាជ្ញាកណ្ដាល Szymon Marciniak វិញ គឺលោកធ្លាប់មានបទពិសោធន៍កាត់សេចក្ដីក្នុងការប្រកួតធំៗជាច្រើនដូចជា៖

ការប្រកួតរវាង FC Barcelona 3-3 Inter Milan នឹងការប្រកួតរវាង At Madrid 2-1 FC Porto ដែលជាការប្រកួតក្នុងពានរង្វាន់ UEFA Champions League នៅរដូវកាលនេះ។

ឆ្នាំ 2018 រូបលោកបានកាត់សេចក្ដីក្នុងការប្រកួតមួយចំនួនក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ 2018 នឹងបានកាត់សេចក្ដីក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Super Cup រវាង Real Madrid នឹង At Madrid ផងដែរ។

ហេតុផលទាំងនេះហើយបានជា FIFA បានសម្រេចធ្វើការជ្រើសរើសលោក Szymon Marciniak អោយធ្វើជាអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup Qatar 2022 រវាងបារាំងនឹងអាហ្សង់ទីននេះ។

Szymon Marciniak wyróżniony. Polak poprowadzi finał mundialu
 


 


 


 

Related