* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បែកធ្លាយព័ត៌មានថាម្ចាស់ផ្ទះ World Cup កាតាលេងផ្លូវក្នុងជាមួយអេក្វាឌ័រ ក្នុងការប្រកួតបើកឆាក...
បើយោងតាមគណនី Twitter មួយដែលមានឈ្មោះថា Amjad Taha បាន post ថា៖ ម្ចាស់ផ្ទះកាតាបានធ្វើការសូកលុយកីឡាកររបស់ក្រុមជម្រើសជាតិអេក្វាឌ័រ 8 នាក់ក្នុងទំហំទឹកប្រាក់ 7 លាន 4 សែនដុល្លារ ដើម្បីធ្វើជាចាញ់ម្ចាស់ផ្ទះ World Cup 2022 មួយនេះក្នុងថ្ងៃប្រកួតបើកឆាក។ ហើយបើយោងតាមប្រភពដដែលនេះបន្ថែមទៀតថា មានការព្រមព្រៀងលើលទ្ធផលម្ចាស់ផ្ទះកាតា យកឈ្នះអេក្វាឌ័រ 1-0 ក្នុងវគ្គទី2។ តែយ៉ាងណា ពិតឬមិនពិត យើងចាំមើលព័ត៌មានបន្ថែមទៀតពីបញ្ហាមួយនេះ។



គួរបញ្ជាក់ថាម្ចាស់ផ្ទះកាតា នឹងធ្វើការប្រកួតបើកឆាកក្នុងពានរង្វាន់ FIFA World Cup 2022 ជាមួយអេក្វាឌ័រ នៅថ្ងៃអាទិត្យ ទី20 ខែវិច្ឆិកា វេលាម៉ោង 11:00 រាត្រីយប់ ម៉ោងនៅកម្ពុជាយើង។