អេស្ប៉ាញត្រៀមប៉េណាល់ទីតាំង​ពី​ 1 ឆ្នាំ​មុន ប៉ុន្តែមកបរាជ័យដោយសារប៉េណាល់ទល់នឹងម៉ារ៉ុក...

ដោយមុនជំនួបវគ្គ 16 ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA World Cup Qatar 2022 ជាមួយម៉ារុកគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលោក Luis Enrique បាននិយាយថា៖ "លោក​បាន​ប្រាប់​ទៅ​កីឡាករ​អេស្ប៉ាញ​តាំង​ពី​ 1 ​ឆ្នាំ​មុន​ម៉្លេះ ​ឱ្យ​ប្រឹងប្រែង​ហ្វឹកហាត់​ប៉េណាល់ទី​យ៉ាងតិច​ណាស់​ឱ្យ​បាន​ 1000 ដង"

A qué hora da Luis Enrique la lista definitiva para el Mundial de Qatar  2022 | Onda Cero Radio

ប៉ុន្តែទីបំផុតក្រុមជម្រើសជាតិអេស្ប៉ាញបានជ្រុះចេញពីពានរង្វាន់ FIFA World Cup ឆ្នាំ 2022 ទល់នឹងក្រុមជម្រើសជាតិម៉ារុក ដោយសារការទាត់បាល់ប៉េណាល់ទី​ ដែលបញ្ចប់ទៅ ម៉ារុក 3-0 អេស្ប៉ាញ។

Morocco vs Spain, World Cup 2022 result: Spanish tears after shock Morocco  penalty shootout win

Morocco stun Spain to advance on penalties at FIFA World Cup - ABC News
 

ខណៈដែលក្រុមជម្រើសជាតិអេស្ប៉ាញចាប់តាំងតែពីពួកគេបានឈ្នះពានរង្វាន់ FIFA World Cup នៅឆ្នាំ 2010 មក។ ពួកគេចាប់ផ្ដើមលែងធ្វើល្អនៅក្នុងពានរង្វាន់មួយនេះទៀតហើយ ដោយ 3 ព្រឹត្តិការណ៍ចុងក្រោយនេះ (World Cup 2014, World Cup 2018 នឹង World Cup 2022) អេស្ប៉ាញឈ្នះបានតែ 3 ប្រកួតប៉ុណ្ណោះ។

_World Cup 2014 ឈ្នះអូស្រ្តាលីនៅក្នុងវគ្គចែកពូល

_World Cup 2018 ឈ្នះអ៊ីរ៉ង់នៅក្នុងវគ្គចែកពូល

_World Cup 2022 ឈ្នះកូស្តារីកានៅក្នុងវគ្គចែកពូល

FIFA World Cup 2010: Where are the title-winning Spanish players now?

គួរបញ្ជាក់ថាក្រុមជម្រើសជាតិម៉ារុកនឹងបន្តដំណើរទៅកាន់វគ្គ 8 ក្រុមចុងក្រោយជាបន្តទៀត ដោយត្រូវប៉ះជាមួយក្រុមគីឡូធ្ងន់ព័រទុយហ្គាល់ ដែលបានទំលាក់ស្វីសក្នុងលទ្ធផល 6-1។ ខណៈដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី​10 ខែធ្នូ វេលាម៉ោង 10:00 យប់ម៉ោងនៅកម្ពុជាយើង។

World Cup 2022: Morocco knocks out Spain on penalty kicks


 

Related