កីឡាកររបស់ប្រទេសស្ថិតក្នុងតំបន់អាសុីយើងមួយនេះ ពិតជាមានទីផ្សារនៅតំបន់អឺរ៉ុបមែនៗ...

ដោយលេងត្រឹមកម្រិតវិទ្យាល័យសោះ ប៉ុន្តែកីឡាកររបស់ពួកគេ អាចទាក់ចិត្តក្រុមជើងខ្លាំងនៅលីគកំពូលប្រទេសអាល្លឺម៉ង់ អោយចុះកុងត្រាយករូបគេទៅចូលរួមក្រុមបាន។



ដោយក្រុម Borussia Mönchengladbach បានឈានដល់កិច្ចព្រមព្រៀង នៃការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធវ័យ 18 ឆ្នាំជប៉ុន កីឡាករ Shio Fukuda ពីក្រុមវិទ្យាល័យ Kamimura Gakuen ជាផ្លូវការ។



ប៉ុន្តែ Shio Fukuda នឹងលេងក្នុងកម្រិតក្រុម Borussia Mönchengladbach ឈុត B សិននោះទេ។

Related