* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សុបិន្តទៅលេង World Cup របស់តារានាំលេងក្រុម RB Leipzig ម្នាក់បានរសាត់បាត់ទៅវិញ នៅថ្ងៃចូលហ្វឹកហាត់ដំបូង...
មិនថារដូវកាលមុន ឬ រដូវកាលនេះនោះទេ ខ្សែប្រយុទ្ធស្លាបបារាំងកីឡាករ Christopher Alan Nkunku របស់ក្រុម RB Leipzig ពិតជាបង្ហាញបច្ចេកទេសលេងបានយ៉ាងល្អខ្លាំងមែនទែន។ ដោយរដូវកាលនេះ រូបគេទាត់ចូល 15 គ្រាប់ នឹងបោះអោយគេទាត់ចូល 4 លើកពី 23 ប្រកួតសម្រាប់ក្រុម RB Leipzig ពីគ្រប់កម្មវិធីទាំងអស់។

ការដែលបង្ហាញភាពលេចធ្លោខ្លាំងបែបនេះហើយ បានជាធ្វើអោយទាក់ចិត្តគ្រូជម្រើសជាតិបារាំងលោក Didier Deschamps កោះហៅរូបគេហោះទៅ World Cup 2022 នៅប្រទេសកាតា។ ប៉ុន្តែសុបិន្តទៅលេង World Cup របស់ Nkunku ត្រូវបានរសាត់បាត់ទៅវិញក្រោយពីរូបគេ មានរបួសអំឡុងពេលហ្វឹកហាត់ ដែលបានធ្វើអោយរូបគេខកខានហោះទៅ World Cup 2022 នៅប្រទេសកាតាជាមួយក្រុមជម្រើសជាតិបារាំង។

