កាណាដាអាចនិយាយបានថាជាក្រុមក្មេងខ្ចីជាងគេ ក្នុងចំណោមក្រុមទាំង 32 នៅ World Cup លើកនេះ…

World Cup Qatar 2022: Teams, groups, fixtures, stadiums, tickets and more

គិតមកត្រឹមថ្ងៃនេះគឺនៅសល់ត្រឹមរយៈពេល 4 ថ្ងៃទៀតតែប៉ុណ្ណោះ នោះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នឹងឈានចូលមកដល់ហើយ ខណៈដែលការប្រកួតបើកឆាកគឺ ម្ចាស់ផ្ទះកាតា ប៉ះជាមួយអេក្វាឌ័រ នៅថ្ងៃអាទិត្យ ទី20 ខែវិចិ្ឆកា ម៉ោង 11:00 រាត្រីយប់ ម៉ោងនៅកម្ពុជាយើង។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នេះគឺមានក្រុមទាំងអស់ 32 ក្រុមចូលរួមប្រកួតប្រជែងដែលមកពី 5 ទ្វីបផ្សេងគ្នា។  ដោយការប្រកួតត្រូវបែងចែងចេញជា 8 ពូល ដោយក្នុងមួយពូលៗមាន 4 ក្រុម ខណៈដែលក្នុងចំណោមក្រុមជម្រើសជាតិទាំង 32 ដែលមកពី 5 ទ្វីបផ្សេងគ្នានេះ យើងសង្កេតឃើញថាក្រុមជម្រើសកាណាដា គឺជាក្រុមមួយហាក់ក្មេងខ្ចីជាងគេនៅក្នុងពានរង្វាន់មួយនេះនៅលើកនេះ។

ហេតុអ្វីបានជាយើងហ៊ានថាកាណាដា ជាក្រុមក្មេងខ្ចីជាងគេ ទាំងដែលកាណាដាឡើងមកជាមួយស្ថិតិដ៏ល្អបំផុតមួយ ដែលអាចឈរកំពូងតារាងនៃវគ្គជម្រុះជុំចុងក្រោយ តំបន់អាមេរិកខាងជើង (CONCACAF) ដោយឆ្លងកាត់ការប្រកួតចំនួន 14 ប្រកួត ឈ្នះ 8 ស្មើ 4 នឹងចាញ់ 2 មាន 28 ពិន្ទុ។ 

នេះជាលើកទី2 ហើយសម្រាប់ប្រទេសកាណាដា ដែលបានឡើងមកកាន់ជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA World Cup ខណៈដែលលើកដំបូងសម្រាប់ពួកគេនោះ គឺនៅឆ្នាំ1986 ដែលប្រទេសម៉ិកស៊ិកជាម្ចាស់ផ្ទះ។  ខណៈដែលពេលនោះប្រទេសកាណាដា បានត្រឹមធ្លាក់នៅក្នុងវគ្គចែកពូល (group stage) តែប៉ុណ្ណោះ បន្ទាប់ពីប្រកួតចំនួន 3 ប្រកួតនៅក្នុងពូលចាញ់ទាំង 3 ប្រកួត ដោយប្រកួតទី1 ចាញ់បារាំង 1-0 ប្រកួតទី2 ចាញ់ហុងគ្រី 2-0 នឹងប្រកួតចុងក្រោយចាញ់សហភាពសូវៀត 2-0។ នេះហើយជាមូលហេតុដែលកាណាដា ត្រូវបានគេចាត់ទុកថាជាក្រុមដែលក្មេងខ្ចីជាងគេ នៅក្នុងពានរង្វាន់ FIFA World Cup Qatar 2022 នេះ ដោយសារតែស្ថិតិនៃការចូលរួមប្រកួតនៅជុំផ្ដាច់ព្រ័ត្រតិចជាងគេ នឹងមិនទទួលបានលទ្ធផលល្អថែមទៀតផង។

បើក្រឡេកមកមើលពូលដែលកាណាដាស្ថិតនៅនៃវគ្គ group stage FIFA World Cup Qatar 2022 នេះវិញកាន់តែញាក់សាច់ថែមទៀត ដែលធ្វើអោយពួកគេអាចនឹងមានវាសនាដូចកាលពី World Cup ឆ្នាំ1986 ដែលពួកគេបានជួប ដោយ 3 ប្រកួតចាញ់ទាំង 3 ប្រកួត។  កាណាដាស្ថិតនៅក្នុងពូល F ដោយរួមមាន៖ ក្រុមជើងឯករង World Cup 2018 ក្រូអាត, បែលហ្សិក នឹងម៉ារ៉ុក ខណៈដែលប្រកួតដំបូងពួកគេត្រូវជួប បែលហ្សិក នៅថ្ងៃព្រហស្បត្តិ៍ ទី24 ខែវិច្ឆកា, ប្រកួតទី2 ជួបក្រូអាត នៅថ្ងៃអាទិត្យ ទី27 ខែវិចិ្ឆកា នឹងប្រកួតចុងក្រោយត្រូវជួបម៉ារ៉ុក នៅថ្ងៃព្រហស្បត្តិ៍ ទី01 ខែធ្នូ ឆ្នាំ2022។

តែបើយើងក្រឡេកមកមើលសមាសភាពកីឡាករទាំង 26 រូបចុងក្រោយដែលលោកគ្រូ John Herdman បានធ្វើការកោះហៅហោះទៅ World Cup 2022 នៅប្រទេសកាតានេះវិញ ហាក់មិនធម្មតានោះទេ ដោយភាគច្រើនគឺកំពុងប្រកបអាជីពនៅតំបន់អឺរ៉ុប។ ​ ប៉ុន្តែកីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិកាណាដានៅ World Cup លើកនេះ គឺមានបីរូបដូចខាងក្រោម៖

May be an image of 9 people and text that says "CANADA FIFA WORLD CUP Qatar2022 26 स 2 22 5 25 GOALREEPERS JAMES PANTEMIS MILAN BORJAN DAYNE ST. CLAIR DEFENDERS SAMUEL ADEKUGBE JOEL WATERMAN ALISTAIR JOHNSTON RICHIE LARYEA KAMAL MILLER STEVEN VITÓRIA DEREK CORNELIUS MIDFIELDERS LIAM FRASER ISMAEL KONÉ MARK-ANTHONY KAYE DAVID WOTHERSPOON JONATHAN OSORIO ATIBA HUTCHINSON STEPHEN EUSTÁQUIO SAMUEL PIETTE FORWARDS LIAM MILLAR LUCAS CAVALLINI IKÉ UGBO TAJON BUCHANAN JONATHAN DAVID CYLE LARIN ALPHONSO DAVIES JUNIOR HOILETT 20 19 CIBC #WECAN"

.ទី1 ខ្សែការពារស្លាបឆ្វេងកីឡាករ Alphonso Davies ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីព ជាមួយក្រុមយក្សនៅក្នុងប្រទេសអាល្លឺម៉ង់ Bayern Munich

.ទី2 ខ្សែប្រយុទ្ធ​ Cyle Larin ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីព ជាមួយក្រុមយក្សនៅក្នុងប្រទេសបែលហ្សិក Club Brugge

.ទី3 ខ្សែប្រយុទ្ធស្លាបកីឡាករ Jonathan David ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីព ជាមួយក្រុមខ្លាំងនៅក្នុងប្រទេសបារាំង Lille

Related