* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុមក្មេងខ្ចីជាងគេកាណាដា បានជ្រុះចេញពីពានរង្វាន់ FIFA World Cup 2022 ត្រឹមជុំទី2...
ក្រុមជម្រើសជាតិកាណាដាជាក្រុមមួយ ដែលគេចាត់ទុកថាជាក្រុមក្មេងខ្ចីជាងគេ ក្នុងចំណោមក្រុមជម្រើសជាតិទាំង 32 ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះ។ ពេលនេះពួកគេបានក្លាយជាក្រុមទី2 ហើយ ដែលបានជ្រុះចេញពីពានរង្វាន់ FIFA World Cup 2022 ត្រឹមជុំទី2 នៅវគ្គចែកពូល បន្ទាប់ពីម្ចាស់ផ្ទះកាតាជាក្រុមធ្លាក់មុនគេបង្អស់។
បើនិយាយអំពីទម្រង់លេងរបស់ក្រុមជម្រើសជាតិដែលមកពីតំបន់អាមេរិកកណ្ដាលមួយនេះវិញ គឺពួកគេមានរបៀបលេងគួរអោយចាប់អារម្មណ៍មែនទែន ប៉ុន្តែអ្វីដែលពួកគេខ្វះខាតនោះគឺការបញ្ចប់ទី។ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន 2 ជុំក្នុងវគ្គចែកពូល ក្រុមជម្រើសជាតិកាណាដារកបានគ្រាប់បញ្ចូលទីបានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ខណៈដែល 2 ប្រកួតនោះពួកគេចាញ់ បែលហ្សិក 1-0 នឹងចាញ់ក្រូអាត 4-1។
ហើយចំណែកកីឡាករ Alphonso Davies បានក្លាយជាកីឡាកររបស់ក្រុមជម្រើសជាតិកាណាដាដំបូងគេ ដែលអាចទាត់បញ្ចូលទីបាននៅជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA World Cup។ ខណៈដែលប្រកួតជុំទី3 ដែលជាប្រកួតបង្រ្គប់កិច្ចរបស់កាណាដានោះ ពួកគេត្រូប៉ះជាមួយម៉ារ៉ុក នៅថ្ងៃទី01 ខែធ្នូ ម៉ោង 10:00 យប់ម៉ោងនៅកម្ពុជាយើង។

ខាងក្រោមនេះជាតារាងពិន្ទុពូល F ក្រោយពីបញ្ចប់ការប្រកួតជុំទី2៖
