Luka Modrić ចង់បន្តលេងអោយក្រូអាតរហូតដល់ពានរង្វាន់ Euro ឆ្នាំ 2024...

ក្រោយពីជួយអោយក្រូអាតទទួលបានចំណាត់ថ្នាក់លេខ 3 នៅក្នុងពានរង្វាន់​ FIFA World Cup 2022 Luka Modrić បញ្ជាក់​ថា៖ រូបគេ​គ្មាន​ចេតនា​ចូល​និវត្តន៍​ពី​បាល់ទាត់​អន្តរជាតិនោះ​ទេ។  ទោះបីជារូបគេមិនដឹងថា តើនឹងអាចបន្តលេងអោយក្រូអាតរហូតដល់ពាន Euro 2024 ឬក៏អត់នោះ។

Is Modric ready for international retirement? Real Madrid superstar  addresses future with Croatia | Goal.com

May be an image of 2 people and people standing
កីឡាករវ័យ 37 ឆ្នាំដែលបានដឹកនាំក្រុមរបស់ខ្លួនឱ្យទទួលបានចំណាត់ថ្នាក់លេខ 3 ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 នៅប្រទេសកាតា បន្ទាប់ពីបានផ្តួលម៉ារ៉ុកក្នុងលទ្ធផល 2-1 ត្រូវបានសារព័ត៌មានចោទជាសំណួរថា តើរូបគេនឹងបន្តលេងឱ្យក្រុមជម្រើសជាតិដែរឬទេ?


Luka Modrić៖ "និយាយអំពីអនាគតរបស់ខ្ញុំ។ ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ខ្ញុំ​នឹង​លេង​រហូតដល់ Euro 2024 នៅ​អាល្លឺម៉ង់​ឬ​អត់នោះទេ?  យើងនឹងត្រូវរងចាំមើល។  ខ្ញុំចង់ទៅមួយជំហានម្តងៗ”។ 


"ខ្ញុំ​រីករាយ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ ខ្ញុំ​សប្បាយ​ចិត្ត ខ្ញុំ​គិត​ថា​ខ្ញុំ​នៅ​តែ​អាច​លេង​បាន​ក្នុង​កម្រិត​ខ្ពស់​។  ខ្ញុំចង់បន្តលេង យ៉ាងហោចណាស់រហូតដល់ Nations League។  ហើយបន្ទាប់មកវាដល់ពេលដែលត្រូវគិតអំពី Euro 2024"។

Is Luka Modric retiring after the World Cup? Croatia star falls short of  final in Qatar | Sporting News

Related