ក្លឹបកំពុងជួបវិបត្តិ ស្របពេលដែលស្ថិតនៅតំបន់កាត់ចោល ម្ចាស់ក្លឹប Everton ប្រកាសដាក់លក់ក្លឹប...

លោក Farhad Moshiri ដែលជាអ្នកជំនួញអង់គ្លេស-អ៊ីរ៉ង់បានប្រកាសដាក់លក់ក្លឹបបាល់ទាត់ស្ករគ្រាប់ ​Everton ហើយក្នុងតម្លៃជាង 500 លានផោន ក្រោយពី Everton កំពុងតែធ្លាក់ដុនដាបខ្លាំងមែនទែននៅពីររដូវកាលចុងក្រោយនេះ។  នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន The Guardian។
Everton sale: Farhad Moshiri reveals 'done deal' is 'close' amid rumours of  club being 'up for sale'
លោក Farhad Moshiri កាន់កាប់ភាគហ៊ុនក្លឹប Everton ចំនួន 94 % កាលពីខែមករា ឆ្នាំ 2022 បន្ទាប់ពីរូបលោកបានលក់ភាគហ៊ុនរបស់លោកនៅក្លឹបកាំភ្លើងធំ Arsenal ក្នុងឆ្នាំ 2016។  ខណៈដែលនៅចុងខែកុម្ភៈនៃឆ្នាំដដែល លោក Farhad Moshiri បានសម្រេចជោគជ័យទៅលើការទិញភាគហ៊ុន 49.9% នៅក្នុងក្លិប Everton។

រយៈពេល 6 ឆ្នាំដែលក្លឹបស្ករគ្រាប់ Everton ក្រោមកាន់កាប់ពីអ្នកជំនួញអង់គ្លេស-អ៊ីរ៉ង់វ័យ 67 ឆ្នាំរូបនេះ Everton ហាក់មិនប្រសើរឡើងឡើយ ពោលគឺពួកគេកាន់តែមានស្ថានភាពអាក្រក់ទៅៗ ហើយស្ទើរតែនឹងធ្លាក់ទៅលេងនៅលីគលំដាប់ទី2 អង់គ្លេសកាលពីរដូវកាលមុនផងដែរ។

បើគិតមកទល់នឹងពេលនេះ Everton បានផ្លាស់ប្ដូរគ្រូបង្វឹកអស់ចំនួន 7 រូបមកហើយ ក្រោមការកាន់កាប់ពីចំណាក់លោក Farhad Moshiri ក្រោយពីក្លឹបទើបតែបានប្រកាសបញ្ចប់តួនាទីរបស់លោកគ្រូ Frank Lampard កាលពីពេលថ្មីៗនេះ។

Farhad Moshiri increases Everton ownership to 77.2 per cent | Football News  | Sky Sports
Everton players 'not good enough' and need to take account for club 'mess'  - Michael Ball - Liverpool Echo
បច្ចុប្បន្ន Everton កំពុងតែដុនដាបខ្លាំងមែនទែន ដោយស្ថិតនៅតំបន់ក្រហម ពោលគឺឈរនៅលេខរៀងទី19 មាន 15ពិន្ទុពីការប្រកួតចំនួន 20 ប្រកួតកន្លងមកនៅក្នុងក្របខណ្ឌ Premier League រដូវកាល 2022/23 នេះ។

Everton directors won't attend Southampton match because of a 'threat to  their safety' | CNN
Questions mount over Alisher Usmanov's links with Everton FC | Finances |  The Guardian

Related