សោកស្ដាយខ្លាំងណាស់ Sadio Mané មិនអាចទៅលេង World Cup នៅប្រទេសកាតាបាននោះទេ ដោយសារមានបញ្ហារបួស

ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់កីឡាករ Sadio Mané មិនអាចទៅលេង World Cup នៅប្រទេសកាតា ជាមួយក្រុមជម្រើសជាតិសេណេហ្គាល់នោះទេ​ ដោយសារមានបញ្ហារបួស។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានរងរបួសសរសៃពួរនៅនាទីទី12 មិនអាចបន្តលេងបានទៀត ហើយត្រូវប្តូរចេញនៅនាទីទី20 ក្នុងក្របខ័ណ្ឌ Bundesliga នៅក្នុងការប្រកួតរបស់ក្រុម Bayern Munich ដែលបានយកឈ្នះក្រុម Werder Bremen ក្នុងលទ្ធផល 6-1 នៅ Allianz Arena។

Sadio Mane suffers World Cup injury scare, subbed after 21 minutes of  Bayern Munich's match against Werder Bremen - Eurosport
L'Equipe ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីនៅក្នុងប្រទេសបារាំងបានរាយការណ៍ថា៖ Sadio Mane នឹងមិនអាចជាសះស្បើយទាន់ពេលនៃការប្រកួត World Cup 2022 លើកនេះទេ។ សម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់ ដែលក្រោមការអ្នកគ្រប់គ្រងដោយលោក Aliu Cisse ក៏ត្រៀម​ប្រកាស​បញ្ជីឈ្មោះ​កីឡាករ​ទាំង​ 26 ​នាក់ចុងក្រោយ​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះផងដែរ។

Match schedule for the FIFA World Cup Qatar 2022™
សម្រាប់ World Cup 2022 នៅប្រទេសកាតា ក្រុមជម្រើសជាតិសេណេហ្គាល់ស្ថិតក្នុងពូល A ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិហូឡង់ ដែលជាការប្រកួត​ដំបូង​នៅ​ថ្ងៃ​ទី 21 វិច្ឆិកា បន្ទាប់​មក​ប៉ះ​ម្ចាស់ផ្ទះកាតា​ថ្ងៃ​ទី 25 វិច្ឆិកា និង​អេក្វាឌ័រ​ថ្ងៃ 29 វិច្ឆិកា។

Related