អតីតគ្រូលោក Keisuke Honda កាលពីនៅក្លឹប AC Milan បានទទួលមរណភាពក្នុងអាយុ 53 ឆ្នាំ...

អតីតតារាបាល់ទាត់យូហ្គោស្លាវី និងស៊ែប៊ីលោក Siniša Mihajlović បានទទួលមរណភាពកាលពីថ្ងៃសុក្រម្សិលមិញ​ បន្ទាប់ពីរូបលោកបានប្រយុទ្ធប្រឆាំងយ៉ាងយូរមកហើយ ជាមួយនឹងជំងឺមហារីកឈាម នេះបើយោងតាមក្រុមគ្រួសាររបស់លោកបានបញ្ជាក់។

Football mourns the death of Sinisa Mihajlovic
ខណៈដែលលោក Mihajlović បានទម្លាយព័ត៌មាននៃការធ្វើរោគវិនិច្ឆ័យជំងឺមហារីកឈាមរបស់លោកក្នុងខែកក្កដា ឆ្នាំ 2019។  លោក Mihajlović បាននិយាយថា៖ "ខ្ញុំមិនដែលចុះចាញ់នោះទេ មិនថាក្នុងបាល់ទាត់ ក៏ដូចជាក្នុងជីវិត។ ខ្ញុំនឹងកម្ចាត់អំពើអាក្រក់ ហើយខ្ញុំនឹងធ្វើវាអោយបានសម្រាប់ប្រពន្ធរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំ នឹងសម្រាប់អ្នកដែលស្រឡាញ់ខ្ញុំ។  លោក Siniša Mihajlović កើតនៅទីក្រុង Vukovar ដែលមានម្តាយជាជនជាតិក្រូអាត និងឪពុកជនជាតិស៊ែប៊ី ឈ្មោះ Miha ឬសាមញ្ញ Siniša។ 

Football pays tribute to former Fiorentina & Milan manager Sinisa Mihajlovic  as Lazio legend passes away after cancer battle | Goal.com
ដោយកាលជាកីឡាករលោក Siniša Mihajlović ធ្លាប់បានឈ្នះពានរង្វាន់ Seria A ជាមួយក្រុម Lazio 1 ដង (1999/00) នឹងជាមួយក្រុម Inter Milan 1 ដង (2005/06)។ 

Sinisa Mihajlovic: insuperável como o maior cobrador de faltas da Serie A -  Calciopédia
ហើយលោកក៏បានឈ្នះពានរង្វាន់អន្តរជាតិរហូតដល់ទៅ 63 គ្រឿងចន្លោះពីឆ្នាំ 1991 ដល់ 2003 នឹងលេងតំណាងអោយអតីតប្រទេសយូហ្គោស្លាវីនៅ World Cup 1998 នឹង Euro 2000 ផងដែរ។

Sinisa Mihajlovic dies aged 53 after battle with leukaemia | Daily Mail  Online

Pes Miti del Calcio - View topic - Yugoslavia 2000 | European Cup Quarter  Finalist
ខណៈដែលក្នុងនាមជាគ្រូបង្វឹកលោក Siniša Mihajlović ធ្លាប់បានដឹកនាំក្រុមធំៗមួយចំនួនផងដែលដូចជា Fiorentina, AC Milan, Sporting CP នឹងក្រុមដែលលោកដឹកនាំចុងក្រោយគេគឺ Bologna។  គួរបញ្ជាក់ថាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយើងលោក Keisuke Honda ក៏ធ្លាប់ជាអតីតកូនក្រុមរបស់លោក Siniša Mihajlović ដែលកាលពីលោក Mihajlović ដឹកនាំ AC Milan ហើយលោក Honda ជាកីឡាករ AC Milan។

AC Milan confirm sacking of coach Sinisa Mihajlovic | Football News | Sky  Sports

Related