* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Iniesta ឱ្យតម្រុយថា ខ្លួនអាចនឹងត្រលប់មក Barcelona វិញ
ខ្សែបម្រើចាស់វស្សាកីឡាករ Andres Iniesta បាននិយាយប្រាប់សារព័ត៌មានអេស្ប៉ាញ Gazzetta ថា ខ្លួនអាចនឹងត្រលប់មកក្លឹប Barcelona ក្រោយពីបញ្ចប់បេសកកម្មរបស់ខ្លួននៅស្រុកជប៉ុន។

Iniesta បាននិយាយថា៖ «ខ្ញុំពិតជាចង់មក Barcelona វិញណាស់»។
លោកបានបន្តថា៖ «ទីនេះជាផ្ទះរបស់ខ្ញុំ តែខ្ញុំមិនដឹងថានឹងត្រលប់មកវិញក្នុងតួនាទីជាអ្វីនោះទេ ប្រហែលជាគ្រូបង្គោល នាយកផ្នែកកីឡា ឬក៏តួនាទីនានាស្រដៀងគ្នានេះ»។
ខ្សែបម្រើរូបនេះប្រឡូកជាមួយក្លឹប Barcelona តាំងពីឆ្នាំ១៩៩៦ ដោយលេងក្នុងឈុតយុវជន។ កីឡាកររូបនេះលេងនៅក្លឹបកាតាឡាន់នេះរហូតដល់ឆ្នាំ២០១៨ ដែលជាពេលដែលគេផ្លាស់ទៅលេងនៅជប៉ុន។
កីឡាករវ័យ ៣៨ឆ្នាំរូបនេះកំពុងតែលេងឱ្យក្លឹបជប៉ុន Vissel Kobe។ សារព័ត៌មានមួយចំនួនបានចុះផ្សាយថា លោកគ្រោងនឹងបន្តលេងនៅជប៉ុន ១ឆ្នាំទៀតមុននឹងត្រលប់មកអឺរ៉ុបវិញ៕