* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Manchester United ត្រៀមចុះកុងត្រាយកអ្នកចាំទីសញ្ជាតិស្វីសម្នាក់មកជំនួស David de Gea...
ក្រុម Manchester United កំពុងតែពិចារណាលើការចុះកុងត្រានាំយកអ្នកចាំទីជម្រើសជាតិស្វីសវ័យ 33 ឆ្នាំកីឡាករ Yann Sommer មកកាន់ Old Trafford នៅរដូវក្តៅខាងមុខនេះ។
មូលហេតុដែលក្រុម Manchester United ចង់នាំយកអ្នកចាំទីសញ្ជាតិស្វីសរូបនេះមកកាន់ទឹកដីប្រទេសអង់គ្លេស ដោយសារតែអ្នកចាំទីដៃទី1 បច្ចុប្បន្នកីឡាករ David de Gea ខិតជិតអស់កុងត្រាជាមួយក្លឹបហើយ។ ខណៈដែលកុងត្រារបស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ នឹងអស់សុពលភាពជាមួយក្រុម Manchester United នៅពាក់កណ្ដាលឆ្នាំ 2023។


គួរបញ្ជាក់ថាបច្ចុប្បន្ននេះអ្នកចាំទីសញ្ជាតិស្វីសកីឡាករ Yann Sommer កំពុងតែប្រកបអាជីពជាមួយក្រុម Borussia Monchengladbach នៅលីគកំពូលប្រទេសអាល្លឺម៉ង់។ ខណៈដែលកុងត្រារបស់អ្នកចាំទីស្វីសរូបនេះ ក៏នឹងជិតអស់សុពលភាពជាមួយក្រុម Borussia Monchengladbach ផងដែរ។ ពោលគឺនឹងអស់សុពលភាពនៅពាក់កណ្ដាលឆ្នាំ 2023 ដូចទៅនឹង David de Gea ដែរ។

ទន្ទឹមនឹងនេះ អ្នកចាំទីដៃទី2 នៅក្នុងក្រុម Manchester United បច្ចុប្បន្នកីឡាករ Martin Dubravka ដែលខ្ចីជើងពីក្រុម Newcastle United ទំនងជាត្រូវបញ្ជូនត្រឡប់ទៅ Newcastle United វិញ។
