អតីតខ្សែការពារដ៏ឆ្នើមរបស់ At Madrid នឹងប្រេសុីលប្រកាសចូលនិវត្តន៍...

Joao Miranda អតីតខ្សែការពារកណ្ដាលដ៏ឆ្នើមរបស់ក្រុម At Madrid នឹងក្រុមជម្រើសជាតិប្រេសុីលបានប្រកាសចូលនិវត្តន៍ពីពិភពបាល់ទាត់ហើយក្នុងវ័យ 38 ឆ្នាំ ក្រោយពីចំណាយពេល 22 ឆ្នាំនៅក្នុងអាជីពមួយនេះ។

Miranda ចូលប្រឡូកក្នុងវិស័យបាល់ទាត់ដំបូងគឺជាថ្នាលយុវជនរបស់ក្រុម Portuguesa Londrinense ដែលជាក្រុមនៅក្នុងប្រទេសប្រេសុីលក្នុងឆ្នាំ 2000 ហើយនឹងចូលលេងបាល់ទាត់ក្នុងនាមជាកីឡាករអាជីពដំបូងជាមួយក្រុម Coritiba ក្នុងឆ្នាំ 2004 មុននឹងផ្លាស់ទៅលេងនៅអឺរ៉ុបជាមួយក្រុមបារាំង FC Sochaux ក្នុងឆ្នាំ 2005។
Miranda se lesiona y será baja en los próximos partidos del Atlético de  Madrid - Bolsamania.com
Miranda se vê em boa fase na Inter de Milão antes da Copa do Mundo - Rádio  Clube do Paráខណៈដែលអាជីពបាល់ទាត់របស់ Miranda មានភាពល្បីល្បាញខ្លាំងនៅពេលដែលរូបគេលេងអោយក្រុម Atlético Madrid ចន្លោះពីឆ្នាំ 2011 ដល់ 2015 នឹងបានរួមចំណែកជួយឲ្យ At Madrid ទទួលបានសមិទ្ធផលល្អៗជាច្រើនដូចជា៖
ឈ្នះពាន La Liga 1 ដង (2014)
ឈ្នះពាន Copa del Rey 1 ដង (2013)
ឈ្នះពាន UEFA Europa League ​1 ដង (2012)
ឈ្នះពាន UEFA Super Cup 1 ដង (2012) 
រងជើងឯកពាន UEFA Champions League 1 ដង (2014)

Inter Milan sign Joao Miranda from Atletico Madrid | Football News | Sky  Sports

Atlético Madrid Masterpiece Theatre: 2012 Europa League final versus  Athletic Club - Into the Calderon
ជាមួយក្រុមជម្រើសជាតិប្រេសុីលវិញ Miranda ជាប់ជម្រើសជាតិឈុតធំចន្លោះពីឆ្នាំ ​2009 ដល់ 2019 ដោយបង្ហាញខ្លួនសរុប ​58 ប្រកួត នឹងស៊ុតបញ្ចូលទីបាន 3 គ្រាប់ ហើយរួមចំណែកជួយឲ្យប្រេសុីលឈ្នះពានរង្វាន់ធំៗចំនួន 2៖
ឈ្នះពាន FIFA Confederations Cup 1 ដង (2009)
ឈ្នះពាន Copa América 1 ដង (2019)

Jogo da Seleção foi como um filme de sessão da tarde na TV aberta, com  vitória contra Argentina no final
Copa America 2021: How to buy, prices & everything you need to know |  Goal.com India
 

Related