* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ដើមរដូវកាលទិញមិនទាន់គ្រប់ ឥឡូវ Chelsea ទិញបានកីឡាករម្នាក់បន្ថែមទៀតនៅពាក់កណ្ដាលរដូវកាល...
ក្រុមតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធជម្រើសជាតិកូតឌីវ័រកីឡាករ Datro Fofana មកចូលរួមជាមួយពួកគេនៅក្នុងខែមករាខាងមុខនេះបានជោគជ័យហើយ ក្នុងទំហំទឹកប្រាក់ 12 លានអឺរ៉ូពីក្លឹប Molde FK របស់ប្រទេសន័រវេស។
ខណៈដែលកីឡាករវ័យ 20 ឆ្នាំកូតឌីវ័ររូបនេះនឹងផ្លាស់មកចូលរួមជាមួយ Chelsea ជាផ្លូវការនៅថ្ងៃទី 1 ខែមករាឆ្នាំ 2023 ខាងមុខនេះ ពោលគឺជាថ្ងៃដែលទីផ្សារដោះដូរកីឡាកររដូវរងារបើកតែម្ដង។
រដូវកាលនេះ Datro Fofana ស៊ុតបញ្ចូលទីបាន 21 គ្រាប់ នឹង 7 assists ពីការចូលលេង 37 ប្រកួតអោយក្រុម Molde FK គ្រប់កម្មវិធីទាំងអស់។ ខណៈដែលក្រុម Molde FK រដូវកាលនេះជាក្រុមដែលលេងនៅក្នុងពានរង្វាន់ UEFA Europa Conference League។
គួរបញ្ជាក់ថាកាលពីដើមនៃរដូវកាលនេះ Chelsea បានចំណាយទឹកប្រាក់រហូតដល់ទៅ 279.8 លានអឺរ៉ូរួចទៅហើយ ទៅលើការទិញកីឡាករថ្មីមកពង្រឹងក្រុមដូចជា Marc Cucurella, Raheem Sterling, Wesley Fofana, Kalidou Koulibaly, Carney Chukwuemeka, Pierre-Emerick Aubameyang នឹង Gabriel Slonina។
