Kylian Mbappé ពីអតីតកីឡាករយុវជន មកក្លាយជាម្ចាស់ក្លឹប!!

Kylian Mbappe  នឹងក្លាយជាម្ចាស់ក្លឹបលីគទី ២បារាំង SM Caen ក្រោយរូបគេបានចំណាយទឹកប្រាក់ទិញភាគហ៊ុន 80ភាគរយនៃក្លិបមួយនេះ ។

ការពិតណាស់ Mbappe បានផ្លាស់មកទឹកដីអេស្ប៉ាញដើម្បីមកចូលរួមជាមួយក្រុមជើងឯកUCL 15សម័យកាល Real Madrid ។ ទោះជាយ៉ាងណាក៏រូបគេនៅរក្សាទំនាក់ទនងបាល់ទាត់នៅស្រុកកំណើតរបស់គេដោយកីឡាករវ័យ 25 ឆ្នាំរូបនេះនឹងវិនិយោគជិត 20 លានអឺរ៉ូដើម្បីទិញភាគហ៊ុន 80 ភាគរយពីអ្នកវិនិយោគមកពីសហរដ្ឋអាមេរិក Oaktree ។

គួរឲ្យដឹងថា ប្រធានរដ្ឋបាលរបស់ SM Caen លោក Pierre Antoine Capton នឹងរក្សាភាគហ៊ុន 20 ភាគរយដែលនៅសល់។ ផ្នែកមួយនៃការវិនិយោគរបស់ Kylian Mbappe ក៏នឹងត្រូវបានប្រើដើម្បីរ៉ាប់រងបំណុលរបស់ក្លឹបផងដែរ។

ការផ្លាស់ប្តូរនេះគឺជាជំពូកថ្មីមួយនៅក្នុងអាជីពរបស់ Kylian Mbappe នៅក្រៅទីលាន។ តាមរយៈការទិញភាគហ៊ុនភាគច្រើននៅក្នុងក្លឹប Ligue 2 Mbappe មិនត្រឹមតែបង្ហាញចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះបាល់ទាត់បារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់មុខរបរផ្ទាល់ខ្លួន និងអាជីពបន្ទាប់ពីចូលនិវត្តន៍។
 

Related