* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ត្រឹម 1 សប្ដាហ៍អ្នកចាំទីដៃទី1 នឹងដៃទី2 ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិបារាំង...
បន្ទាប់ពីអ្នកចាំទីដៃទី1 កីឡាករ Hugo Lloris បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងក្នុងវ័យ 36 ឆ្នាំកាលពី 5 ថ្ងៃមុន។ ស្រាប់តែនៅថ្ងៃនេះអ្នកចាំទីដៃទី2 កីឡាករ Steve Mandanda ក៏បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងដូចគ្នាផងដែលក្នុងវ័យ 37 ឆ្នាំ។អ្នកចាំទីវ័យ 37 ឆ្នាំបារាំងដែលបច្ចុប្បន្នលេងនៅក្រុម Rennes រូបនេះ ជាប់ជម្រើសជាតិបារាំងតាំងពីថ្ងៃទី 27 ខែឧសភា ឆ្នាំ 2008 មកដល់ព្រឹត្តិការណ៍ World Cup 2022 ដោយបង្ហាញខ្លួនសរុបបាន 35 ប្រកួត។
ខណៈដែល Steve Mandanda ក៏ជាផ្នែកមួយដ៏សំខាន់ដែលបានជួយឲ្យក្រុមជម្រើសជាតិបារាំងទទួលបានលេខ 2 ក្នុងពានរង្វាន់ Euro 2016 ក៏ដូចជាការឈ្នះជើងឯក World Cup 2018 នឹងទទួលបានលេខ 2 ក្នុងពានរង្វាន់ World Cup 2022 ផងដែរ។
