* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គិតមកដល់ពេលនេះ មានអ្នកថតរូបពីររូបហើយ ដែលបានបាត់បង់ជីវិតកំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022...

លោក Khalid al-Miss Salam ដែលជាអ្នកថតរូបឲ្យទូរទស្សន៍ Al Qas TV ក្នុងប្រទេសកាតា បានទទួលមរណភាពកំឡុងពេលបំពេញកាតព្វកិច្ចក្នុងព្រឹត្តិការណ៍ World Cup 2022 ដែលធ្វើឲ្យគាត់បានក្លាយជាអ្នកសារព័ត៌មានទី2 ដែលបានបាត់បង់ជីវិតក្នុងអំឡុងការប្រកួតដ៏ធំមួយនេះនៅប្រទេសកាតា។ នេះបើយោងតាមកាសែត Gulf-Times ប្រព័ន្ធផ្សព្វផ្សាយកាតា។
កាសែត Gulf Times មិនបានបង្ហាញពីមូលហេតុនៃការស្លាប់របស់ Khalid al-Miss Salam នោះទេ។ ប៉ុន្តែលោក Khalid គឺជាអ្នកសារព័ត៌មានទី2 ហើយ ដែលបានបាត់បង់ជីវិតក្នុងអំឡុងពេលបំពេញបេសកម្មក្នុងព្រឹត្តិការណ៍ World Cup 2022 នេះ។
ខណៈដែលកាលពីថ្ងៃសុក្រសប្ដាហ៍មុនលោក Grant Wahl ដែលជាអ្នកកាសែតមកពីសហរដ្ឋអាមេរិក បានបាត់បង់ជីវិតបន្ទាប់ពីទទួលរងការបរាជ័យផ្លូវដង្ហើម។ ដោយលោក Wahl បានដួលនៅក្នុងវេទិកាសារព័ត៌មានក្នុងអំឡុងការប្រកួតអាហ្សង់ទីន នឹងហូឡងនៅវគ្គ 8 ក្រុមចុងក្រោយ។
