Arsenal ត្រូវតែទិញកីឡាករថ្មីចូលបន្ថែម ប្រសិនបើជាពួកគេចង់ប្រជែងពាន EPL ជាមួយ Manchester City...

បើទោះបីជារដូវកាល 2022-23 នេះ Arsenal ជាក្រុមដែលកំពុងតែធ្វើបានយ៉ាងល្អនៅក្នុងពានរង្វាន់ Premier League ដោយកំពុងតែឈរនៅកំពូលតារាងគិតត្រឹមសប្ដាហ៍ទី14 នេះក៏ពិតមែន។ ប៉ុន្តែបើក្រឡេកទៅមើលកីឡាករក្នុងក្រុមរបស់ពួកគេវិញ ហាក់នៅស្ទើរជាងក្រុមគូប្រជែង Manchester City ខ្លាំងណាស់ ហេតុផល Arsenal ប្រើបានតែកីឡាករឈុតដំបូងប៉ុណ្ណោះ ព្រោះតែឈុតបម្រុងរបស់ពួកគេហាក់នៅស្ទើរខ្លាំងណាស់ ដែលនេះកំពុងតែជារឿងដ៏កង្វល់សម្រាប់លោកគ្រូ Arteta។


ស្របពេលដែលទីផ្សារដោះដូរកីឡាករ រដូវរងារជិតឈានចូលមកដល់ផងដែលនោះ ពេលនេះ Arsenal កំពុងតែសម្លឹងឃើញការចុះហត្ថលេខានាំយកតារាជើងស៊ុតវ័យក្មេងរបស់ក្រុម Shakhtar Donetsk កីឡាករ Mykhailo Mudryk មកពង្រឹងក្រុមរបស់ពួកគេបន្ថែមទៀត ក្រោយពីកីឡាកររូបនេះបង្ហាញខ្លួនបានយ៉ាងល្អនៅរដូវកាល 2022-23 នេះ ដោយទាត់បញ្ចូលទីបាន 8 គ្រាប់ នឹងបោះអោយគេទាត់ចូល 7 លើកពី 15 ប្រកួតពីគ្រប់កម្មវិធីទាំងអស់អោយក្រុម Shakhtar Donetsk។

គួរបញ្ជាក់ថា Arsenal បានដាក់សំណើរជាផ្លូវការណ៍ទៅកាន់ក្រុម Shakhtar Donetsk ក្នុងការស្នើរទិញយក Mykhailo Mudryk ហើយ ដោយសំណើរនោះគឺក្នុងទំហំទឹកប្រាក់ 52 លានផោន។

Related