អតីតខ្សែការពារជម្រើសជាតិអង់គ្លេសលោក Stuart Pearce សរសើរ Harry Maguire មិនដាច់ពីមាត់...

អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសអំឡុងឆ្នាំ 1988 ដល់ 1999 លោក Stuart Pearce បានកោតសរសើរចំពោះខ្សែការពារកណ្ដាលកីឡាករ Harry Maguire ក្រោយពីបញ្ចប់ការប្រកួតដែលអង់គ្លេសបានត្រឹមស្មើជាមួយសហរដ្ឋអាមេរិក​ 0-0 ក្នុងការប្រកួតជុំទី2 ពូល B នៃពានរង្វាន់ FIFA World Qatar 2022 កាលពីយប់មិញ។

លោក Stuart Pearce បាននិយាយថា៖​ ខ្ញុំគិតថា Maguire លេងបានល្អខ្លាំងណាស់ក្នុងការប្រកួតមួយនេះ បើគ្មាន Maguire ទេច្បាស់ណាស់អង់គ្លេសនឹងចាញ់អាមេរិក​ ព្រោះអង់គ្លេសលេងមិនល្អទាល់តែសោះក្នុងជំនួបទល់នឹងអាមេរិក​នេះ។

ដោយលោកបានបន្ថែមទៀតថា៖ Maguire រូបគេពិតជាខ្សែការពារកណ្ដាលដែលមាំខ្លាំងមែនទែនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ជាពិសេសគឺការកាត់ផ្ដាច់បាល់របស់គេពីខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាមេរិក​តែម្ដង ច្បាស់ៗហើយមិនភ្លាត់ទាល់តែសោះ។

 

England 6-2 Iran: 16 Conclusions on Bellingham, Saka, Southgate, Maguire  and much more
Solid Maguire provides England silver lining

Related