សមាគមបាល់ទាត់ថៃ (FAT) បានប្រកាសតែងតាំងគ្រូក្រុម U23 ថ្មីត្រៀម Sea Game នៅកម្ពុជាយើង...

លោកគ្រូ Issara Sritaro ដែលជាគ្រូធ្លាប់ដឹកនាំក្រុម U19 ជម្រើសជាតិថៃ ចាញ់ក្រុម U19 ជម្រើសជាតិកម្ពុជាយើង 2-1 ក្នុងវគ្គជម្រុះនៃពានរង្វាន់ AFC U19 Championship 2020 កាលពីឆ្នាំ 2019 នៅពហុកីឡដ្ឋានជាតិអូឡាំពិកនោះ ត្រូវបានសមាគមបាល់ទាត់ថៃ (FAT) តែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម U23 ជម្រើសជាតិថៃ ត្រៀម Sea Game នៅកម្ពុជាយើងឆ្នាំក្រោយនេះ។

គួរបញ្ជាក់ថាលោកគ្រូ Issara Sritaro បានប្រកាសលាលែងពីតំណែងក្រុម U19 ថៃភ្លាមៗ ក្រោយពីរូបលោកបានដឹកនាំក្រុម U19 ថៃ ចាញ់ក្រុម U19 កម្ពុជាយើង ហើយលោកក៏ត្រូវបានគ្រូឈុតធំថៃ លោក Akira Nishino ហៅទៅធ្វើជាជំនួយការ។

Related