* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
នោះអ្នកចាំទីគោលដៅ Man Utd ឆ្លើយថា OK ចំពោះការផ្លាស់ទៅ Bayern Munich ក្នុងខែមករានេះ...
ក្រុមបិសាចក្រហម Manchester United ទំនងជាត្រូវខកចិត្តសារជាថ្មីម្ដងទៀត បន្ទាប់ពីអ្នកចាំទីដែលជាគោលដៅចង់បានរបស់ពួក គឺចាំទីជម្រើសជាតិស្វីស Yann Sommer បានឆ្លើយតបថាយល់ព្រមចំពោះការផ្ទេរទៅ Bayern Munich ប៉ុន្តែខាង Bayern Munich មិនទាន់បានដាក់សំណើរទិញជាផ្លូវការនៅឡើយនោះទេ។
Bayern Munich បានឈានដល់កិច្ចព្រមព្រៀងពាក្យសម្ដីផ្ទាល់មាត់មួយជាមួយនឹងអ្នកចាំទី Yann Sommer របស់ក្រុម Borussia Monchengladbach កាលពីថ្ងៃពុធ ទី4 ខែមករា កន្លងទៅ។
ខណៈដែល Bayern Munich គឺកំពុងស្វែងរកអ្នកចាំទីថ្មី បន្ទាប់ពីអ្នកចាំទីដៃទី1 របស់ពួកគេកីឡាករ Manuel Neuer បានបាក់ជើងនៅពេលជិះស្គី រហូតត្រូវសម្រាករហូតដល់ចប់រដូវកាលនេះតែម្ដង។ ដំបូងឡើង Bayern មានគម្រោងចង់នាំយកអ្នកចាំទីរបស់ពួកគេកីឡាករ Alexander Nübel សញ្ជាតិអាល្លឺម៉ង់ ត្រលប់ពីកិច្ចសន្យាខ្ចីជើងនៅក្រុម AS Monaco ប៉ុន្តែត្រូវបានក្លឹបនៅ Ligue 1 របស់បារាំងមួយនេះបានបដិសេធ។ដោយសារតែបែបនេះហើយទើប Bayern ងាកទៅរក Yann Sommer ដែលជាគោលដៅរបស់ Manchester United ជំនួសវិញ។ ហើយចុងក្រោយនេះលោក Florian Plettenberg ដែលជាអ្នកយកព័ត៌មានបាល់ទាត់ប្រចាំ Sky Sports បានរាយការណ៍ថា អ្នកចាំទីជម្រើសជាតិស្វីសវ័យ 34 ឆ្នាំរូបនេះ បានឆ្លើយយល់ព្រមក្នុងការផ្លាស់មកចូលរួមជាមួយ Bayern ក្នុងខែមករានេះ។
ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ Bayern នៅមិនទាន់បានដាក់សំណើរណាមួយទៅកាន់ក្រុម Borussia Monchengladbach ដើម្បីពិចារណាជាផ្លូវការនៅឡើយនោះទេ។ ខណៈដែលលោក Plettenberg ក៏បានបញ្ជាក់ផងដែលថាអ្នកចាំទី Sommer បានយល់ព្រមលើកិច្ចសន្យាជាមួយ Bayern រហូតដល់ចុងខែមិថុនា ឆ្នាំ 2025។
