អបអរសាទរ ខាន់ ចេសា យកឈ្នះកីឡាការិនីអាមេរិក Kaori Hernandez នៅក្នុងកម្មវិធីលំដាប់ពិភពលោក IBJJF GP​ មុននេះបន្តិច...

នៅ​វេលាម៉ោង 1 រសៀល (ម៉ោងនៅសហរដ្ឋអាម៉េរិក) ត្រូវនឹងថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2022 នេះ កីឡាការិនី សញ្ជាតិអាមេរិកដើមកំណើតខ្មែរ ខាន់ ចេសា Jessa Khan បានយកឈ្នះទៅលើកីឡាការិនី អាមេរិក Kaori Hernandez ក្នុងប្រភេទកីឡា jiu-jitsu នៅក្នុងកម្មវិធីលំដាប់ពិភពលោក IBJJF GP។

តាមរយៈការឈ្នះនេះ កីឡាការិនី ខាន់ ចេសា អាចនឹងរុញចំណាត់ថ្នាក់របស់ខ្លួនពីលេខ 3 ទៅលេខ 2 ឬក៏ទៅលេខ 1 ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក នៃប្រភេទទម្ងន់របស់នាងផងដែរ។

Jessa Khan: The Jiu-Jitsu Prodigy - Khmer Times

 

Related