នោះមានរឿងអីចេះ Al-Nasser បានបញ្ចប់កិច្ចសន្យារបស់ Aboubakar មុនកាលកំណត់ដើម្បី Ronaldo...

បើ​យោង​ទៅតាម Arriyadiyah បានបញ្ជាក់ថាក្លឹប Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលជាក្លឹបទើបតែចុះកុងត្រានាំយក Cristiano Ronaldo កាលពីពេលថ្មីៗនេះនោះ បានប្រកាស​បញ្ចប់​កិច្ចសន្យា​ជាមួយខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកាមេរូនកីឡាករ Vincent Aboubakar ​ហើយ។

មូលហេតុដែលក្រុម Al-Nassr បានបញ្ចប់កិច្ចសន្យាជាមួយកីឡាករ Aboubakar មុនកាលកំណត់ទាំងដែលរូបគេនៅសល់កិច្ចសន្យារយៈពេល 1 ឆ្នាំកន្លះជាមួយក្លឹបទៀតនោះ គឺដោយសារតែបច្ចុប្បន្ននេះកីឡាករបរទេសមានចំនួន 9 នាក់នៅក្នុងក្រុម Al-Nassr ស្របពេលដែលច្បាប់លីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League តម្រូវអោយចុះឈ្មោះកីឡាករបរទេសបានត្រឹមតែ 8 នាក់ប៉ុណ្ណោះ។

Saudi Arabia-Al Nassr: these Africans who made the heyday of Cristiano  Ronaldo's new club - African News Paper
Cristiano Ronaldo's Al-Nassr debut could be delayed indefinitely
គួរបញ្ជាក់ថា Cristiano Ronaldo នឹងអវត្តមានចំនួន 2 ប្រកួតសម្រាប់ក្រុម Al-Nassr នៅពេលប៉ះក្រុម Al-Tai FC នឹង Al-Shabab FC ដោយសារតែ​នៅ​បន្ដ​ជាប់​ពិន័យ ​2​ ប្រកួត​ពី​ FA។  ខណៈដែល Ronaldo ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Al-Nassr នៅពេលប៉ះក្រុម Al Ettifaq នៅថ្ងៃទី 22 ខែមករា ខាងមុខនេះ។

Cristiano Ronaldo could re-unite with ex-Juventus teammate at Al-Nassr:  Reports

Related