ផ្លូវការ៖ Bayern Munich ទិញបានអ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិស្វីស...

ផ្លូវការ៖ ក្រុម FC Bayern Munich បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាទិញបានអ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិស្វីសកីឡាករ Yann Sommer ពីក្រុម Borussia Mönchengladbach ក្នុងទំហំទឹកប្រាក់ 9.5 លានអឺរ៉ូ។  ខណៈដែលអ្នកចាំទីវ័យ 34 ឆ្នាំស្វីសរូបនេះនឹងចុះកិច្ចសន្យារហូតដល់​ខែ​មិថុនា ឆ្នាំ 2025 នៅកីឡាដ្ឋាន Allianz Arena។



Yann Sommer នឹងចូលទៅជំនួសតំណែងប្រធានក្រុមធំ Bayern Munich គឺអ្នកចាំទី Manuel Neuer ក្នុងជម្រើសដំបូង ក្រោយពីអ្នកចាំទីដែលជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ងរូបនេះ បានរងរបួសបាក់ជើងនៅពេលជិះស្គី ក្រោយពីចប់ភារកិច្ចជាមួយអាល្លឺម៉ងក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ដែលបានធ្វើឲ្យរូបគេ​ត្រូវ​សម្រាក​រហូត​ដល់​ចប់នៃ​រដូវ​កាល​នេះតែម្ដង។

 

Related