* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបែលហ្សិកក្លាយជាគ្រូទី2 ដែលលាលែងពីតំណែងក្រោយមិនជោគជ័យនៅ World Cup...
ក្រោយពីក្រុមដែលមានចំណាត់ថ្នាក់លេខ 2 ពិភពលោក បែលហ្សិកបានជ្រុះចេញពីពានរង្វាន់ FIFA World Cup Qatar 2022 លោកគ្រូ Roberto Martinez បានប្រកាសលាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសបែលហ្សិកភ្លាមៗតែម្ដង។
គួរបញ្ជាក់ថាលោក Martinez បានចូលកាន់តំណែងជាគ្រូក្រុមជម្រើសជាតិបែលហ្ស៊ិកអស់រយៈពេល 6 ឆ្នាំហើយ។ ហើយលោកក៏បានដើរតួយ៉ាងសំខាន់ផងដែរ នៅពីក្រោយការកែប្រែក្រុមជម្រើសជាតិ នៅដែលពេលនិយាយអំពីក្រុមយុវជនរបស់បែលហ្ស៊ិក។ ព្រោះជាង 6 ឆ្នាំដែលក្រុមមជម្រើសជាតិបែលហ្ស៊ិកក្រោមការដឺកនាំរបស់លោក Roberto Martinez ធ្វើអោយក្រុមជម្រើសជាតិណាក៏ខ្លាចនឹងការជួបក្រុមជម្រើសជាតិបែលហ្សិកដែរ។
ទោះបីជាយ៉ាងណាក៏ដោយសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់បំផុតរបស់លោក គឺលោកបានដឹកនាំក្រុមបិសាចក្រហមបែលហ្សិក ឱ្យទទួលបានចំណាត់ថ្នាក់លេខ 3 កាលពី World Cup ឆ្នាំ2018 នៅប្រទេសរុស្ស៊ី។
ខណៈដែលលោកគ្រូ Roberto Martinez បានក្លាយជាគ្រូបង្វឹកទី2 បន្ទាប់ពីគ្រូរបស់ក្រុមជម្រើសជាតិម៉ិកស៊ិកគឺលោក Gerardo Martino ដែលបានលាលែងពីតំណែង ក្រោយពីដឹកនាំក្រុមមិនជោគជ័យនៅ World Cup ឆ្នាំ2022 នេះផងដែរ។

