* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Mourinho ចង់បានខ្សែបម្រើ Man City រូបនេះមកចូលរួមជាមួយ Fenerbahce
គ្រូបង្វឹកថ្មីរបស់ Fenerbahce លោក Jose Mourinho កំពុងសម្លឹងមើលក្នុងការចុះកុងត្រាចំណាយទឹកប្រាក់ 25លានអ៊ឺរ៉ូ នាំយកខ្សែបម្រើឆ្នើមសញ្ជាតិក្រូអាត Mateo Kovacic របស់មេឃខៀវ Manchester City ក្នុងទីផ្សាដោះដូរកីឡាកររដូវក្ដៅនេះ ។

ការពិតណាស់ Kovacic ចូលរួមជាមួយ Manchester City បានពីររដូវកាលហើយ បន្ទាប់ពីខ្សែបម្រើវ័យ 30ឆ្នាំរូបនេះ បានផ្ទេរពីក្លិបតោខៀវ Chelsea ក្នុងតម្លៃ 25លានអ៊ឺរ៉ូ ។

គួរបញ្ជាក់ថា សម្រាប់ប្រកួតប្រជែងក្នុងរដូវកាលថ្មីនេះ ក្លិបយកតួគី មួយនេះបានចុះកុងត្រានាំចូលកីឡាករមួយចំនួនដូចជា Caglar Soyuncu ពី At Madrid ,Rade Krunic ពី AC Milan , Cenk Tosin ពី Besiktas ,Oguz Aydin ពី Alanyaspor នឹង Youssef En-Nesyri ពី Sevilla ។