* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករគោលដៅ Man Utd ម្នាក់ សម្រេចការផ្លាស់មកចូលរួមជាមួយ Liverpool ជាផ្លូវការ...
តារាជើងស៊ុតរបស់ក្រុមជម្រើសជាតិហូឡង់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 កីឡាករ Cody Gakpo បានឈានដល់កិច្ចព្រមព្រៀងផ្លាស់ទៅចូលរួមជាមួយក្រុមហង្សក្រហម Liverpool ជាផ្លូវការហើយ។
ខណៈដែលតម្លៃនៃការផ្ទេរត្រូវបាននាយករបស់ PSV លោក Marcel Brands បានបញ្ជាក់ថា៖ "មិនមានការប្រកាសណាមួយអំពីតម្លៃផ្ទេរសម្រាប់កិច្ចព្រមព្រៀង Cody Gakpo នោះទេ ប៉ុន្តែវាជាការផ្ទេរកំណត់ត្រាសម្រាប់ PSV"។
ចំពោះតម្លៃនៃការផ្ទេរមួយនេះ ត្រូវបានគេរំពឹងអាចជាប្រមាណ 50 លានផោន នេះបើយោងទៅតាមការបញ្ជាក់ពីលោក Fabrizio Romano។
គួរបញ្ជាក់ថានៅរដូវកាលនេះ Cody Gakpo ស៊ុតបញ្ចូលទីបាន 13 គ្រាប់នឹង 17 assists អោយក្រុម PSV ពីគ្រប់កម្មវិធីទាំងអស់។ ខណៈដែលនៅក្នុងព្រឹត្តិការណ៌ FIFA World Cup Qatar 2022 វិញ Gakpo ស៊ុតបញ្ចូលទីបាន 3 គ្រាប់អោយក្រុមជម្រើសជាតិហូឡង់។
.jpg?auto=webp&format=jpg&quality=100)
