* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អបអរសាទរក្រុមទ្វីបអាសុីយើងមានមួយក្រុមហើយ ដែលបានឡើងទៅកាន់ជុំបន្ទាប់...
ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះ ជាព្រឹត្តិការណ៍ដំបូងហើយ ដែលក្រុមជម្រើសជាតិស្ថិតក្នុងទ្វីបអាសុីយើងមានវត្តមានរហូតដល់ទៅ 6 ក្រុម ខណៈដែលក្នុងចំណោម 6 ក្រុមនោះ ពេលនេះបានហាវអាវអស់ 3 ក្រុមហើយដែលក្នុងនោះរួមមាន៖
ម្ចាស់ផ្ទះកាតា

អ៊ីរ៉ង់

អារ៉ាប៊ីសាអូឌីត

ខណៈដែលក្រុមជម្រើសជាតិអូស្រា្តលី ជាក្រុមតែមួយគត់របស់ទ្វីបអាសុីយើង ដែលបានឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាបន្តគិតត្រឹមពេលនេះ។ បន្ទាប់ពីពួកគេធ្វើបានយ៉ាងល្អនៅក្នុងពូល D ដោយចាញ់ 1 ប្រកួតនឹងឈ្នះវិញ 2 ប្រកួត។
- ចាញ់បារាំង 4-1
- ឈ្នះទុយនីស៊ី 1-0
- ឈ្នះដាណឺម៉ាក 1-0
ខណៈដែលវគ្គ 16 ក្រុមចុងក្រោយក្រុមជម្រើសជាតិអូស្រា្តលី នឹងឡើងទៅជួបក្រុមលេខ 1 ពូល C អាហ្សង់ទីន នៅថ្ងៃអាទិត្យ ទី04 ខែធ្នូ វេលាម៉ោង 2:00 រំលងអាធ្រាត្រ ម៉ោងនៅកម្ពុជាយើង។

ស្របពេលដែលក្រុមអាសុីយើង 2 ទៀតរួមមានជប៉ុន នឹងកូរ៉េខាងត្បូង ហាក់ពិបាកខ្លាំងមែនទែន ក្នុងការឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ព្រោះប្រកួតចុងក្រោយពួកគេប៉ះសុទ្ធតែគីឡូធ្ងន់ៗដូចគ្នា។
ដោយជប៉ុន ប៉ះ អេស្ប៉ាញ (លក្ខខណ្ឌដែលជប៉ុនអាចឡើងបាន ទាល់តែពួកគេអាចទប់សើ្មជាមួយអេស្ប៉ាញ ហើយកូស្តារីកានឹងអាល្លឺម៉ង់ក៏ត្រូវស្មើដូចគ្នា)។ ខណៈដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង 2:00 រំលងអាធ្រាត្រយប់នេះ ម៉ោងនៅកម្ពុជាយើង។

កូរ៉េខាងត្បូង ប៉ះ ព័រទុយហ្គាល់ (លក្ខខណ្ឌដែលកូរ៉េខាងត្បូងអាចឡើងបាន ត្រូវតែឈ្នះព័រទុយហ្គាល់ចាប់ពី 2 គ្រាប់ឡើងទៅ ហើយហ្គាណាត្រូវតែស្មើជាមួយអ៊ុយរូហ្គាយ)។ ខណៈដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង 10:00 យប់ស្អែក ម៉ោងនៅកម្ពុជាយើង។
