* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុម FC Barcelona នឹង Juventus ត្រៀមប្រជែងគ្នាចុះកុងត្រាយកតារានាំលេងរបស់ក្រុមមួយនៅ Premier League...
Barcelona និង Juventus ត្រៀមប្រជែងគ្នា ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធរបស់ក្រុម Crystal Palace កីឡាករ Wilfried Zaha បន្ទាប់ពីកិច្ចសន្យារបស់តារានាំលេងសញ្ជាតិកូតឌីវ័ររូបនេះ នឹងអស់សុពលភាពជាក្រុម Crystal នៅពាក់កណ្ដាលឆ្នាំក្រោយនេះហើយ ពោលគឺនៅថ្ងៃទី30 ខែមិថុនា ឆ្នាំ2023។

ហើយអ្វីដែលកាន់តែទាក់ចិត្ត ធ្វើអោយក្រុមធំៗជាច្រើនចង់បានរូបគេថែមទៀតនោះ គឺដោយសារដើមនៃរដូវកាលនេះ រូបគេបានបង្ហាញខ្លួនបានយ៉ាងល្អនៅក្នុងក្របខណ្ឌ Premier League ដោយអាចទាត់បញ្ចូលទីបាន 5 គ្រាប់ នឹងបោះអោយគេទាត់ចូលបាន 1 លើក ពីការចូលលេង 11 ប្រកួត។

គួរបញ្ជាក់ថាក្រុមតោខៀវ Chelsea នឹងក្រុមកាំភ្លើងធំ Arsenal ក៏នៅតែចិញ្ចឹមចិត្តចង់បានតារានាំលេងសញ្ជាតិកូតឌីវ័រវ័យ 29 ឆ្នាំរូបនេះផងដែរ។
