* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មកស្គាល់សមាសភាពកីឡាករទាំង 23 នាក់របស់ឥណ្ឌូនេស៊ីដែលត្រៀមប៉ះកម្ពុជាយើងរសៀលនេះ...
ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលស្ថិតនៅក្នុងពូល A ជាមួយជម្រើសជាតិកម្ពុជាយើង ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាន AFF Mitsubishi Electric Cup 2022 នេះនោះ បានកោះហៅកីឡាករ 23 នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ពានរង្វាន់ដដែលនេះ។ ខណៈដែលម៉ោង 4:30 នាទីរសៀលនេះ ពួកគេនឹងបើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមជម្រើសជាតិកម្ពុជាយើង ក្នុងការប្រកួតដំបូងរបស់ពួកគេនៃពានរង្វាន់ដដែលនេះផងដែរ។
យោងតាមការប្រកាសដោយ ASEAN FOOTBALL កីឡាករទាំង 23 នាក់នេះ មាន 19 នាក់កោះហៅមកពីលីគឥណ្ឌូនេសុីផ្ទាល់តែម្ដង ខណៈដែល 4 នាក់ទៀតមានមកពីលីគទី2 កូរ៉េខាងត្បូង 1 នាក់ លីគម៉ាឡេសុី 1 នាក់ លីគទី2 ជប៉ុន 1 នាក់ នឹងលីគកំពូលស្លូវ៉ាគី 1 នាក់។
ចំពោះកីឡាករដែលគួរអោយអារម្មណ៍ជាងគេក្នុងចំណោមកីឡាករទាំង 23 នាក់របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនោះ គឺខ្សែការពារកណ្ដាលកូនកាត់អេស្ប៉ាញ-ឥណ្ឌូនេស៊ីកីឡាករ Jordi Amat ដែលមានវ័យ 30 ឆ្នាំ ដែលធ្លាប់ប្រកបអាជីពនៅ La Liga, Premier League, Belgian Pro League នឹងចុងក្រោយលេងនៅលីគកំពូលប្រទេសម៉ាឡេសុីជាមួយក្រុម Johor Darul Ta'zim។ ហើយរូបគេក៏ធ្លាប់ជាប់ជម្រើសជាតិឈុតយុវជនអេស្ប៉ាញពី U16 ដល់ U21 ផងដែរ។


