ពានរង្វាន់ Futsal តារាងស្មៅដ៏ធំបំផុតនៅកម្ពុជាយើង ត្រៀមធ្វើការប្រកួតរដូវកាលថ្មីឆាប់ៗនេះ...

ពានរង្វាន់ Futsal តារាងស្មៅដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាយើង Ganzberg Cup ត្រៀមដំណើរការប្រកួតរដូវកាលទី6 ដែលជារដូវកាលថ្មីឆាប់ៗខាងមុខនេះ បន្ទាប់ពីរកឃើញក្រុមចូលរួមប្រកួតនៅជុំផ្ដាច់ព្រ័ត្រចំនួន 32 ក្រុមមកពីបណ្ដា 25 ខេត្ត/រាជធានី។ 

ក្រុមទាំង 32 ដែលអាចឈានមកដល់ការប្រកួតនៃវគ្គ Live Show នេះ សុទ្ធតែត្រូវបានឆ្លងកាត់ការប្រកួតជម្រុះតាមមណ្ឌលនីមួយៗ ដែលសរុបទាំងអស់គឺមានចំនួន 9 មណ្ឌលខេត្ត/រាជធានី។


May be an image of 6 people and people standingពាន​រង្វាន់ Futsal ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់ទៅ 15,000 ​ដុល្លារ​នេះ ​នឹង​ប្រើប្រាស់​រយៈ​ពេល​ប្រកួត​ដល់​ទៅ ​4 ​ខែ ពោលគឺដំណើរការប្រកួត​ចាប់​ពី​ខែ​មករា​ ឆ្នាំ​ 2023 ត​ទៅ។  ខណៈដែលការប្រកួតនឹងធ្វើឡើងរៀងរាល់​ថ្ងៃ​អាទិត្យ ​ចំពោះទីលាន​នៃ​ការ​ប្រកួត​នឹងធ្វើ​ឡើង​នៅ​ទីលាន T - Soccer ​ក្បែរ​អង់តែន​ទួល​គោក រាជ​ធានី​ភ្នំពេញ ហើយគ្រប់ការប្រកួតទាំងអស់ក៏នឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN នឹង Facebook Page PNN Sport ផងដែរ។ 

No photo description available.

No photo description available.
គួរបញ្ជាក់ថាក្រុមជើងឯកកាលពីរដូវកាលទី5 គឺក្រុមបាល់ទាត់ Rolling FC (ក្រុមស្ថិតនៅមណ្ឌលភ្នំពេញ) ដែលបានយកឈ្នះក្រុម Bee FC (ក្រុមស្ថិតនៅមណ្ឌលភ្នំពេញដូចគ្នា) កាលពីឆ្នាំ 2021។

May be an image of standing

 

Related