Luka Modrić ជាកីឡាករក្រូអាតតែម្នាក់គត់ ដែលនៅសល់ពីជំនួបទល់នឹងជប៉ុនលើកចុងក្រោយនៅ World Cup...

ម៉ោង 10:00 រាត្រីនេះក្រុមជម្រើសជាតិក្រូអាតនឹងត្រូវតទល់ជាមួយក្រុមជម្រើសជាតិជប៉ុនក្នុងវគ្គ 16 ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup Qatar 2022។ ស្របពេលដែលប្រធានក្រុមរបស់ក្រូអាតកីឡាករ Luka Modrić គឺជាកីឡាករតែម្នាក់គត់ ដែលនៅសល់ពីជំនួបចុងក្រោយដែលក្រូអាតប៉ះជប៉ុននៅ World Cup។ ពោលគឺក្រូអាតប៉ះជប៉ុនលើកចុងក្រោយនៅ World Cup គឺនៅ World Cup ឆ្នាំ 2006 ក្នុងប្រទេសអាល្លឺម៉ង់។

FIFA World Cup on Twitter: "#TBT to 2006 when #TheBest nominees #LukaModric  and #CristianoRonaldo made their #WorldCup debuts! 🇭🇷Modric vs 🇯🇵Japan  🇵🇹Ronaldo vs 🇦🇴Angola Who will leave the #FIFAFootballAwards a winner on

គួរបញ្ជាក់ថា World Cup ឆ្នាំ 2006 ក្រូអាតស្ថិតនៅក្នុងពូលជាមួយជប៉ុន ហើយក្រុមទាំងពីរក៏បានដឹកដៃគ្នាហាលអាវត្រឹមវគ្គចែកពូលផងដែរ។ ខណៈដែលក្រុមជម្រើសជាតិនៃប្រទេសទាំងពីរជួបគ្នាលើកចុងក្រោយនៅ World Cup គឺលទ្ធផលបញ្ចប់ទៅស្មើគ្នា 0-0។

Japan v Croatia | Group F | 2006 FIFA World Cup Germany™ | Highlights

ហើយរឿងដ៏ចៃដន្យមួយទៀតនោះគឺ វត្តមានដំបូងរបស់ Luka Modrić នៅក្នុងព្រឹត្តិការណ៍ World Cup (World Cup ឆ្នាំ​ 2006) ក៏ជួបជប៉ុន ហើយវត្តមានចុងក្រោយរបស់ Luka Modrić នៅក្នុងព្រឹត្តិការណ៍ World Cup (World Cup ឆ្នាំ 2022) ក៏ជួបជប៉ុនទៀត។

Japan vs Croatia Head-To-Head stats and numbers you need to know before  Match 53 of FIFA World Cup 2022

Related