* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
រឿងរ៉ាវខ្លះៗរបស់ក្រុមជម្រើសជាតិម្ចាស់ផ្ទះកាតា នឹងអេក្វាឌ័រ មុនប៉ះគ្នានៅរាត្រីនេះក្នុងការប្រកួតបើកឆាក World Cup 2022...
ព្រឹត្តិការណ៍ 4 ឆ្នាំម្ដង FIFA World Cup Qatar 2022 នឹងឈានចូលមកដល់នៅរាត្រីនេះហើយ ខណៈដែលការប្រកួតបើកឆាក គឺម្ចាស់ផ្ទះកាតា ប៉ះអេក្វាឌ័រ ម៉ោង 11:00 យប់។ បើនិយាយអំពីការជួបគ្នាវិញ ក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ ហាក់មិនសូវជាបានជួបគ្នាប៉ុន្មាននោះទេ ដោយជួបគ្នាបានត្រឹមមួយលើកអោយគត់ គឺនៅក្នុងឆ្នាំ2018 ដែលពេលនោះកាតាបានយកឈ្នះអេក្វាឌ័រ 4-3 ក្នុងការប្រកួតលក្ខណៈមិត្តភាព។


បើនិយាយអំពីបទពិសោធន៍នៅក្នុងពានរង្វាន់ FIFA World Cup នេះវិញ ច្បាស់ណាស់ថាម្ចាស់ផ្ទះកាតា គឺពិតជាក្រុមដែលក្មេងខ្ចីជាងគេតែម្ដងក្នុងចំណោមក្រុមទាំង 32 នៅជុំផ្ដាច់ព្រ័ត្រនេះ ព្រោះនេះជាលើកដំបូងហើយដែលម្ចាស់ផ្ទះកាតា មានវត្តមាននៅជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA World Cup។

ចំណែកអេក្វាឌ័រវិញ FIFA World Qatar 2022 នេះជាការបង្ហាញវត្តមានលើកទី4 (2002, 2006, 2014 នឹង 2022) ហើយសម្រាប់ពួកគេ ខណៈដែលអេក្វាឌ័រធ្វើបានសមិទ្ធផលល្អបំផុតនៅក្នុងពានរង្វាន់មួយនេះ គឺការដែលអាចឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយកាលពី World Cup ឆ្នាំ2006 នៅក្នុងប្រទេសអាល្លឺម៉ង់។

ក្រុមជម្រើសជាតិកាតាបច្ចុប្បន្ននេះ ដឹកនាំដោយលោកគ្រូ Félix Sánchez សញ្ជាតិអេស្ប៉ាញ ហើយខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយដែលលោកគ្រូ Félix Sánchez បានធ្វើការកោះហៅត្រៀមការប្រកួត World Cup ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ខណៈដែលកីឡាករទាំង 26 រូបនោះសុទ្ធតែប្រកបអាជីពនៅក្នុងស្រុកទាំងអស់តែម្ដង៖


កីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិកាតានៅ World Cup 2022 នេះរួមមាន៖
.ទី1 ខ្សែប្រយុទ្ធកីឡាករ Almoez Ali ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីព ជាមួយក្រុមនៅក្នុងប្រទេសកាតាផ្ទាល់តែម្ដងគឺ Al-Duhail SC។

.ទី2 ខ្សែប្រយុទ្ធស្លាបឆ្វេងកីឡាករ Akram Afif ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីព ជាមួយក្រុមនៅក្នុងប្រទេសកាតាផ្ទាល់តែម្ដងគឺ Al Sadd SC។

.ទី3 ប្រធានក្រុមកីឡាករ Hassan Al-Haydos ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីព ជាមួយក្រុមនៅក្នុងប្រទេសកាតាផ្ទាល់តែម្ដងគឺ Al Sadd SC។

ចំណែកក្រុមជម្រើសជាតិអេក្វាឌ័រវិញ បច្ចុប្បន្ននេះដឹកនាំដោយលោកគ្រូ Gustavo Alfaro សញ្ជាតិអាហ្សង់ទីន ហើយខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយដែលលោកគ្រូ Gustavo Alfaro បានធ្វើការកោះហៅត្រៀមការប្រកួត World Cup 2022 នេះ៖


កីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិអេក្វាឌ័រនៅ World Cup 2022 នេះរួមមាន៖
.ទី1 ខ្សែបម្រើវ័យក្មេងកីឡាករ Moisés Caicedo ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ Premier League ជាមួយក្រុម Brighton & Hove Albion។

.ទី2 ខ្សែប្រយុទ្ធស្លាបកីឡាករ Enner Valencia ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅលីគកំពូលប្រទេសទួរគី ជាមួយក្រុម Fenerbahçe។

.ទី3 ខ្សែការពារស្លាបឆ្វេងកីឡាករ Pervis Estupiñán ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ Premier League ជាមួយក្រុម Brighton & Hove Albion។
