ចប់ការប្រកួតជុំទី2 ​រកឃើញ 3 ក្រុមឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយមុនគេ...

ក្រោយពីបញ្ចប់ការប្រកួតជុំទី2 នៃវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ FIFA World Cup Qatar 2022 កាលពីយប់មិញនេះ យើងសង្កេតឃើញថាមានតែ 3 ក្រុមតែប៉ុណ្ណោះដែលបានកក់កៅអីឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយមុនគេ បើទោះបីជាការប្រកួតនៅសល់ 1 ប្រកួតទៀតក៏ដោយចុះ។

May be an image of 1 person

ខាងក្រោមនេះជាក្រុមទាំង 3 ដែលបានឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយគិតត្រឹមពេលនេះ៖

ទី1 ក្រុមជម្រើសជាតិបារាំង

ក្នុងនាមជាក្រុមការពារតំណែងជើងឯក ក្រុមជម្រើសជាតិបារាំងនៅតែធ្វើបានយ៉ាងល្អដដែល ដោយឆ្លងកាត់ការប្រកួត 2 ប្រកួតដំបូងនៅក្នុងពូល​ D បារាំងអាចយកបានជ័យជំនៈទាំង 2 ប្រកួតតែម្ដង។ ដោយប្រកួតទី​​1 បានយកឈ្នះទៅលើក្រុមជម្រើសជាតិអូស្ត្រាលី 4-1 នឹងប្រកួតទី2 បានយកឈ្នះទៅលើក្រុមជម្រើសជាតិដាណឺម៉ាក ​2-1។ លទ្ធផលនេះបានធ្វើអោយក្រុមជម្រើសជាតិបារាំង មានពិន្ទុគ្រប់គ្រាន់ដើម្បីកក់កៅអីទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាបន្តទៀត ដោយលែងខ្វល់ពីការប្រកួតចុងក្រោយនៅក្នុងពូលហើយ។

May be an image of 4 people and people standing

ទី2 ក្រុមជម្រើសជាតិប្រេសុីល

ក្រុមជម្រើសជាតិដែលសំបូរទៅដោយ super star មួយនេះ គឺមិនបានធ្វើអ្នកគាំទ្ររបស់ពួកគេខកបំណងនោះទេ ក្រោយពីពួកគេធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតសន្សំនៅក្នុងពូល។ ក្រោយពីបញ្ចប់ការប្រកួតជុំទី2 ប្រេសុីលគឺជាក្រុមដែលឈរនៅកំពូលតារាងពូល G ដោយមាន 6 ពិន្ទុពេញតែម្ដង បន្ទាប់ពីប្រកួតទី1 ពួកគេបានយកឈ្នះស៊ែប៊ី 2-0 នឹងប្រកួតទី​2 ពួកគេបានយកឈ្នះស្វីស 1-0 ហើយអ្វីដែលកាន់តែពិសេសនោះ គឺពួកគេមិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់។ លទ្ធផលនេះបានធ្វើអោយក្រុមជម្រើសជាតិប្រេសុីល មានពិន្ទុគ្រប់គ្រាន់ដើម្បីកក់កៅអីទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាបន្តទៀត ដោយលែងខ្វល់ពីការប្រកួតចុងក្រោយនៅក្នុងពូលហើយ។

May be an image of 1 person
 

ទី3 ក្រុមជម្រើសជាតិព័រទុយហ្គាល់

ក្រុមជម្រើសជាតិព័រទុយហ្គាល់បានក្លាយជាក្រុមទី3 ដែលបានកក់កៅអីទៅកាន់វគ្គ 16 ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA World Cup Qatar 2022 ជាបន្តទៀត បន្ទាប់ពីបារាំង នឹងប្រេសុីល។ ក្រោយពីបញ្ចប់ការប្រកួតជុំទី2 ពូល H ក្រុមជម្រើសជាតិព័រទុយហ្គាល់បានឈរនៅកំពូលតារាងតែម្ដង ដោយមាន 6 ពិន្ទុពេញ បន្ទាប់ពីប្រកួតទី1 ពួកគេបានយកឈ្នះហ្គាណា 3-2 នឹងប្រកួតទី2 ពួកគេបានយកឈ្នះអ៊ុយរូហ្គាយ 2-0។ លទ្ធផលទាំងនេះ វាគ្រប់គ្រាន់សម្រាប់ពួកគេ ដើម្បីឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយបានហើយ។

May be an image of 3 people, people playing sport and grass

Related