ឯកឧត្តម ខៀវ សាម៉េត ជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ជាលើកទី2...

ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ត្រូវបានបោះឆ្នោតអោយធ្វើជា ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) អាណត្តិទី6 ជាបន្តទៀត។  ពោលគឺចាប់ពីឆ្នាំ 2022 ដល់ 2026 បន្ទាប់ពីឆ្លងកាត់នៃកិច្ចប្រជុំ និងការបោះឆ្នោតជ្រើសរើសប្រធានថ្មី ក្នុងមហាសន្និបាតរបស់ ( AFF) នៅសណ្ឋាគារ Sofitel Angkor ខេត្តសៀមរាប នាព្រឹកថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2022 នេះ។


 

គួរបញ្ជាក់ថានេះជាការជាប់ឆ្នោតជា ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ជាលើកទី2 ហើយ សម្រាប់លោក ខៀវ សាម៉េត។  បន្ទាប់ពីអាណត្តិទី5 ឆ្នាំ 2019 - 2023 រូបលោកក៏បានបាន​ជាប់ឆ្នោត​ជា​ប្រធានសហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) ផងដែរ នា​មហាសន្និបាត​លើកទី26 សហព័ន្ធ​បាល់ទាត់​ថ្នាក់​តំបន់​មួយ​នេះ ដែល​រៀបចំ​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប កាលពី​ថ្ងៃទី​17 ខែមីនា​ ឆ្នាំ2019។

Related