* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ផ្លូវការ៖ Memphis Depay ផ្លាស់ពី Barcelona ទៅ AT Madrid...
ផ្លូវការ៖ ក្រុម Atlético Madrid បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាទិញបានខ្សែប្រយុទ្ធស្លាបហូឡង់កីឡាករ Memphis Depay ពីក្រុម FC Barcelona ក្នុងទំហំទឹកប្រាក់ 3 លានអឺរ៉ូ។ ខណៈដែលកីឡាករវ័យ 28 ឆ្នាំហូឡង់រូបនេះនឹងចុះកិច្ចសន្យារហូតដល់ឆ្នាំ 2025 នៅកីឡាដ្ឋាន Wanda Metropolitano។

Depay បានចូលរួមជាមួយ Barcelona ពីក្រុម Lyon ក្នុងឆ្នាំ 2021 ដោយបង្ហាញខ្លួនសរុបឲ្យ Barcelona ចំនួន 42 ប្រកួត រកបាន 14 គ្រាប់ នឹង 2 assists។
ខណៈដែលរដូវកាលនេះវិញ Depay បង្ហាញខ្លួនសរុបបានត្រឹម 4 ប្រកួតប៉ុណ្ណោះសម្រាប់ Barcelona ក្រោយពីការមកដល់របស់ខ្សែប្រយុទ្ធប៉ូឡូញកីឡាករ Robert Lewandowski។

