* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អតីតកីឡាករ Spurs ម្នាក់បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុលិចទូកនៅសហរដ្ឋអាមេរិក...
Anton Walkes កីឡាករសញ្ជាតិអង់គ្លេសដែលជាអតីតខ្សែការពារក្រុម Tottenham Hotspur បានទទួលមរណភាពក្នុងវ័យ 25 ឆ្នាំ បន្ទាប់ពីរូបគេបានជួបឧបទ្ទវហេតុលិចទូកនៅក្នុងទីក្រុង Miami សហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ។
Anton Walkes គឺជាអតីតថ្នាលយុវជនក្រុម Tottenham Hotspur ពីឆ្នាំ 2013 ដល់ 2016 មុនត្រូវបានតំឡើងទៅលេងក្រុមធំក្នុងឆ្នាំ 2016។ ប៉ុន្តែ Walkes បង្ហាញខ្លួនឲ្យក្រុមធំ Spurs បានត្រឹមតែ 1 ប្រកួតប៉ុណ្ណោះក្នុងការប្រកួតពានរង្វាន់ Carabao Cup ក្នុងឆ្នាំ 2016 មុនពេលផ្លាស់ទៅចូលរួមក្លឹបនៅសហរដ្ឋអាមេរិក Atlanta ក្នុងឆ្នាំ 2017។ ខណៈក្លឹបចុងក្រោយដែល Anton Walke ប្រកបអាជីពគឺ Charlotte FC នៃក្របខណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក។
ស្របពេលដែលក្រុម Tottenham Hotspur ក៏បានធ្វើការពាក់ក្រវ៉ាត់ខ្មៅ ដើម្បីបង្ហាញការកាន់ទុក្ខ និងការគោរពទៅដល់ Anton Walke ក្នុងអំឡុងការប្រកួត Premier League ទល់នឹង Manchester City កាលពីយប់មិញផងដែរ។
