* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
នៅសល់ 1 ខែជាងទៀតឯណោះ បានការប្រកួតឈានចូលមកដល់ ប៉ុន្តែខាងក្រុមជម្រើសជាតិឡាវចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ហើយ...
ដោយគិតមកដល់ថ្ងៃនេះ គឺការប្រកួតនៃពានរង្វាន់ថ្នាក់តំបន់អាសុីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 នៅសល់ត្រឹមរយៈពេល 1 ខែជាងទៀតតែប៉ុណ្ណោះ នោះការប្រកួតនឹងឈានចូលមកដល់ហើយ ពោលគឺការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី20 ខែធ្នូ ចុងឆ្នាំ2022 នេះតែម្ដង។
ខណៈដែលខាងក្រុមជម្រើសជាតិឡាវ បានចេញមកប្រមូលផ្ដុំហ្វឹកហាត់ហើយ ដោយជ្រើសរើសយកទឹកដីប្រទេសថៃ ជាទីកន្លែងសម្រាប់ហ្វឹកហាត់ នឹងប្រកួតមិត្តភាពជាមួយក្រុមខ្លាំងៗក្នុងស្រុករបស់ថៃមួយចំនួនផងដែរ។
គួរបញ្ជាក់ថាក្រុមជម្រើសជាតិឡាវ ស្ថិតនៅក្នុងពូល B ដែលសំបូរទៅដោយសុទ្ធតែក្រុមជម្រើសជាតិខ្លាំងៗតែម្ដង ដោយរួមមាន៖ វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី នឹងភូមា។
